កូរ៉េ៖ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ អតីតសមាជិកក្រុម Girls 'Generation នាង Jessica ចូលរួមព្រឹត្តិការណ៍ចុះហត្ថលេខា សំរាប់អ្នកគាំទ្រ របស់នាងម្នាក់ដែល ជានាយកច្នៃប្រឌិតម៉ូដ របស់ក្រុមហ៊ុន 'BLANC & ECLARE' ដែលកម្មវិធីនេះ ត្រូវបានប្រារព្ធឡើង នៅ Lotte Cinema Avenuel Theater 5 ។
នៅថ្ងៃនោះដែរ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានរាយការណ៍ថា នាង Jessica បានបញ្ចេញនូវ ស្នាមញញឹមដ៏ស្រស់ស្អាត របស់នាង នៅក្នុងព្រឹត្តិការណ៍ ចុះហត្ថលេខានោះ ខណៈពេលដែលមាន អ្នកគ្រាំទ្រផ្សេងៗទៀត បានលើកបង្ហាញនូវ រូបភាព ព្រះនាងទឹកកក របស់នាង កាលពីពេលដែលនាងនៅជាសមាជិកក្រុម Girls' Generation។
នៅគ្រាបញ្ចប់នៃព្រឹត្តិការណ៏ចុះហត្ថលេខានោះ នាង Jessica បានថ្លែងអំណរគុណដល់ អ្នកគាំទ្ររបស់នាង តែនាងបែរជាស្រក់ទឹកភ្នែក រហាមចំពោះសំបុត្រដែលអ្នកគាំទ្របានសរសេរឲ្យរួបនាង។ នាងបាននិយាយថា "សូមអរគុណ! ថ្ងៃនេះមិនដឹងថាអ្នកទាំងអស់គ្នាធ្វើឲ្យខ្ញុំយំប៉ុន្មានដងហើយទេ។ សូមអរគុណសម្រាប់ថ្ងៃនេះ ហើយខ្ញុំនឹងអានសំបុត្រនីមួយៗនៅក្នុងថ្ងៃនេះ ហើយខ្ញុំនឹង បង្កើនព្រឹត្តិការណ៍មួយចំនួនផ្សេងទៀត ដើម្បីមានឱកាសបានជួបអ្នកទាំងអស់គ្នាទៀត.."។
គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍នោះ នាង Jessica បានថ្លែងប្រាប់ថា ក្រុមហ៊ុន 'BLANC & ECLARE' គ្រោងនឹងបញ្ចេញម៉ូដថ្មីៗ ជាមួយនឹងការរចនា កាន់តែសម្បូរបែប៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល