CamNews

ប្លែកៗ 

មានជម្ងឺចម្លែក ហូបបន្លែនឹងជាតិស្ក មិនបានហូបបាន តែសាច់សុទ្ធ

Lee Jones ដោយសារតែមានជំងឺចម្លែកបណ្ដាលអោយគេមិនអាចទទួលទានអាហារដែលជាបន្លែ
បាន។ ក្មេងប្រុសអាយុ ១៥ ឆ្នាំរូបនេះរស់នៅក្នុងសង្កាត់ Croydon ភាគខាងត្បូងទីក្រុង London
ប្រទេសអង់គ្លេស ដែលបានទទួលរងគ្រោះព្រោះជំងឺចម្លែកដែលធ្វើអោយក្រពះរបស់គេមិនអាចនឹង
ទទួលយកអាហារជាបន្លែបាន ហើយដើម្បីរស់គេមានវិធីតែមួយគត់គឺហូបតែសាច់នឹងចំណីអាហារ
ដែលធ្វើអោយធាត់តែប៉ុណ្ណោះ។ អាហារប្រចាំពេលរបស់គេជារៀងរាល់ពេលមានដូចជា សាច់ក្រក
នំ Sandwich ក៏ដូចជាសាច់ជ្រូកបីជាន់ដែលគេត្រូវហូបវាជារៀងរាល់ថ្ងៃ។

ដោយសារតែក្រពះរបស់គេមិនអាចទទួលយកជាតិស្កលើកកម្រិតបានទើបបណ្ដាលអោយគេមិន
អាចនឹងទទួលទានអាហារដែលមានជាតិស្កបានសូម្បីតែនំប៉័ង។ តែ Jones បានប្រាប់ថា មិត្តរបស់
គេគ្រប់គ្នាច្រណែនទៅវិញទេនៅពេលដែលគេអាចហូបសាច់ក៏ដូចជាអាហារដែលមានជាតិធាត់
ផ្សេងៗបានដោយមិនបារម្ភ។ ចំពោះជំងឺរបស់ Jones នេះគឺគេហៅថា GLUT1 ដែលធ្វើអោយមាន
ការបញ្ជូនជាតិស្កក្នុងខ្លួនយឺតពេកអាចបណ្ដាលអោយមានគ្រោះថ្នាក់ប្រសិនបើញុំាអាហារដែល
មានជាតិស្កច្រើន។ បើតាមដឹងគឺមានមនុស្សប្រមាណជាង ៥០០ នាក់ក្នុងពិភពលោកនេះដែលមាន
ជំងឺនេះ។

ដោយ៖ នីតា
ប្រភពពី៖ Vyperlook