CamNews

យល់ដឹង 

ជំងឺ៥មុខត្រូវតែចៀសវាងសណ្ដែកដី

សណ្ដែកដីគឺជាអាហារមានជាតិបំប៉នច្រើន ប៉ុន្ដែចូរប្រុងប្រយ័ត្ន ព្រោះថា វាមិនអាចមាន
ប្រយោជន៍សម្រាប់អ្នករាល់គ្នានោះទេ សម្រាប់មនុស្សមួយចំនួន សណ្ដែកដីអាចធ្វើឱ្យមាន
គ្រោះថ្នាក់ដល់សុខភាពនិងជីវិត។


អ្នកមានជំងឺរលាក ដំបៅក្រពះ ដំបៅពោះវៀនជាប្រចាំ
មនុស្សដែលកើតជម្ងឺខាងលើតែងមានការរំលាយអាហារមិនបានល្អ ឈឺបតជើងច្រើននិងឈឺ
ពោះជាប្រចាំ។ដូច្នេះ ក្នុងការហូបចុក គួរតែហូបតិចតួចចំពោះអាហារដែលមានជាតិខ្លាញ់និង
protein ច្រើនដូចជាសណ្ដែកដីជាដើម។

អ្នកបានកាត់ថង់ប្រមាត់
ទឹកប្រមាត់មានសារសំខាន់ចំពោះការស្រូបយកនិងបំលែងជាតិខ្លាញ់។ក្រោយពីបរិភោគអាហារ
រួចថង់ប្រមាត់នឹងចាប់ផ្ដើមធ្វើការ ជាតិទឹកប្រមាត់នឹងរត់ទៅកាន់ចំនុចទាំង១២របស់ពោះវៀន
ដើម្បីជួយរំលាយអាហារនិងស្រូបយកជីវជាតិពីអាហារ។

អាហារដែលសម្បូរជាតិខ្លាញ់និង protein នឹងមានឥទ្ធិពលខ្លាំងចំពោះថង់ប្រមាត់ ធ្វើឱ្យទឹក
ប្រមាត់ត្រូវបញ្ចេញច្រើន។មនុស្សដែលបានកាត់ថង់ប្រមាត់ចោល គឺមិនអាចមានទឹកប្រមាត់
នោះទេ បែបនេះ វាមានផលប៉ះពាល់ដល់ការរំលាយជាតិប្រេងដែលមាននៅក្នុងសណ្ដែកនិង
នៅក្នុងអាហារដែលមានផ្ទុកជាតិខ្លាញ់ច្រើន។

អ្នកមានជំងឺ ប្រគ្រីវ
ប្រគ្រីវគឺជាប្រភេទជំងឺមួយដែលកើតឡើងដោយសារភាពច្របូលច្របល់នៃដំណើរការបំលែង
និងផ្លាសប្ដូរជាតិ purine មួយក្រុម។រីឯសណ្ដែកដីជាអាហារមានជាតិប្រេងច្រើនវានឹងធ្វើឱ្យមាន
ផលប៉ះពាល់ដល់សមត្ថភាពបញ្ចេញជាតិ acid oric ក្នុងសន្លាក់ឆ្អឹងតាមរយៈទឹកនោម ដែលធ្វើ
ឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ។ដូច្នេះ អ្នកដែលកើតជំងឺប្រគ្រីវ មិនត្រូវហូបសណ្ដែតដីជាដាច់ខាត។
ក្នុងករណីជំងឺនេះបានជាឡើងវិញក៏មិនត្រូវហូបច្រើនពេកទេ។

អ្នកចង់សម្រកទម្ងន់
ក្នុងសណ្ដែកដីគឺមានជាតិខ្លាញ់និងថាមពលខ្ពស់។បរិភោគសណ្ដែកដី១០០ក្រាម យើងអាច
ទទួលបានថាមពល៥៨១ calorie ។ដូច្នេះបើចង់សម្រកទម្ងន់ យើងត្រូវតែចៀសវាងឱ្យឆ្ងាយពី
សណ្ដែកដី។

អ្នកមានជំងឺទឹកនោមផ្អែម
អ្នកដែលកើតជំងឺទឹកនោមផ្អែមត្រូវតែចេះគ្រប់គ្រងថាមពលទាំងអស់ដែលត្រូវបានបញ្ចូលទៅ
ក្នុងរាងកាយប្រចាំថ្ងៃ ដូច្នេះក្នុង១ថ្ងៃ មិនត្រូវប្រើជាតិខ្លាញ់ឬប្រេងឱ្យលើសពី៣ស្លាបព្រា ។
រីឯនៅក្នុងសណ្ដែកដី១៨គ្រាប់ គឺមានជាតិប្រេងស្មើនឹង១ ស្លាបព្រាហើយអាចផ្ដល់ថាមពល៩០
calorie ។ដូច្នេះ អ្នកកើតជំងឺទឹកនោមផ្អែមក៏មិនត្រូវហូបសណ្ដែកតាមចិត្តឡើយ ៕

ដោយ ៖ សូរីយ៉ា
ប្រភព ​៖ HQ

Tags: healthdiseasepeanutsgoutgallbladderstomach