CamNews

ទេសចរណ៍ 

រមណីយដ្ឋានណាតាយ៉ា

កំពត៖ ណាតាយ៉ា គឺជារមណីយដ្ឋាន  កែច្នៃដ៏ទាក់ទាញមួយ  ស្ថិតនៅក្នុងភូមិព្រែកអម្ពិល
ឃុំកោះតូច  ស្រុកទឹកឈូ   ដែលមានចម្ងាយប្រមាណជាង  ១៧គីឡូម៉ែត្រ   ពីក្រុងកំពត។
ណាតាយ៉ា  គឺជាពិភពលំហែកាយដ៏ស្ងប់ស្ងាត់មួយ  ដែលផ្តល់នូវបរិយាកាសស្រស់ស្រាយ
បរិសុទ្ធ តាមបែបធម្មជាតិពិតៗ។

ចាប់តាំងពីផ្លូវចូលអមជាជួរដោយ ផ្ទះប្រជាជន លោកអ្នកនឹងទទួលនូវ អារម្មណ៍ប្លែកម៉្យាង
ជាមួយនឹងការទស្សនា ទិដ្ឋភាពរស់នៅប្រចាំថ្ងៃ របស់អ្នកស្រុកជនបទ។ រមណីយដ្ឋាននេះ
លាតសន្ធឹង លើផ្ទៃដីដ៏ធំល្វឹងល្វើយ  ឆ្ងាយដាច់កន្ទុយភ្នែក  ដោយមានអតីភាពជា  ព្រះរាជ
ដំណាក់ស្តេច។

ទើបតែក្នុងឆ្នាំ ២០០៧  ស្ត្រីអភិជនមួយរូបបានវិនិយោគ  កន្លែងនេះឱ្យទៅជារមណីយដ្ឋាន
កែច្នៃមួយ ដើម្បីលើកកម្ពស់សក្តានុពលភាព ទេសចរណ៍ខេត្តកំពតឱ្យកាន់តែ ល្អប្រសើរ។
ក្រោមគំនិតច្នៃប្រឌិតរៀបចំឱ្យមានភាពទាក់ទាញដ៏ប្រណិតមិនចាញ់រមណីយដ្ឋានបរទេស
មានសំណង់ស្ពានដ៏វែង  ត្រូវបានសង់លយចូលទៅក្នុងសមុទ្រ   សម្រាប់ភ្ញៀវទេសចរឈរ
ស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទិដ្ឋភាពពេលថ្ងៃលិច​ និង ពេលថ្ងៃរះ៕

ដោយ៖  វណ្ណៈ
ប្រភព៖  kampot-cambodia


Tags: Cambodia Travel