CamNews

ព័ត៌មានជាតិ 

រថយន្ត ហ៊ីយ៉ានដាយ បើកបុកម៉ូតូវ៉េវ ស្លាប់២នាក់ យ៉ាងអាណោច អាធ័ម នៅនឹងកន្លែង កើតហេតុ

ភ្នំពេញ ៖ យុវជនចំនួន ២នាក់ ត្រូវស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម
លើស្ពាន ៧មករា តាមបណ្តោយផ្លូវជាតិលេខ ៣  ក្នុងភូមិទឹកថ្លា  សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ
ខណៈពួកគេជិះម៉ូតូ ១គ្រឿង   ហើយត្រូវរថយន្ត  ហ៊ីយ៉ានដាយ   បើកបរ ក្នុងទិសដៅច្រាសគ្នា
ជ្រុលបុក យ៉ាងពេញ ទំហឹងកាលពីវេលាម៉ោង ១៧ ល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៣ ។

សមត្ថកិច្ចបានឲ្យដឹងថា   សាកសព យុវជន ២នាក់ខាងលើទី ១ឈ្មោះ អ៊ុង សំអាត ភេទប្រុស
អាយុ ២៤ ឆ្នាំ  មុខរបរកម្មកររោងចក្រ  ស្នាក់នៅភូមិចំបកគុយ   ឃុំចំលង ស្រុកស្វាយជ្រុំ ខេត្ត
ព្រៃវែង នឹងទី២ ឈ្មោះម៉ាក យុទ្ធ ភេទប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅភូមិត្នោតជុំ ឃុំសំបូរ ស្រុក
ទ្រាំង ខេត្តតាកែវហើយពួកគេបានជិះម៉ូតូ ១គ្រឿងម៉ាកវ៉េវ ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ
1A-8794 ជិះធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ដោយ ជិះទិសដៅពីជើងទៅត្បូងល្បឿន
យ៉ាងលឿន ខណៈជិះដល់ចំណុចកើត ហេតលើស្ពាន៧មករា ក៏ស្រាប់តែមានរថយន្តហ៊ីយ៉ាន
ដាយ ១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C 0220 ដែលបើកបរដោយ បុរស ម្នាក់កំពុង
ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣  បញ្រ្ចាសទិសគ្នាជាមួយម៉ូតូ ហើយក៏ រេចង្កូត រថយន្ត
បុកម៉ូតូវ៉េវ ទាំងកំរោលតែម្តង បណ្តាលឲ្យយុវជន ២នាក់ដែលជិះម៉ូតូវ៉េវ  ត្រូវបោកក្បាលស្លាប់
យ៉ាង អាណោចអាធ័ម នៅក្នុងថ្លុកឈាមនឹងកន្លែងកើតហេតុ តែម្តង នឹងរថយន្តបង្កហេតុបាន
ព្យាយាម បើករត់បានប្រហែលជាង ៣០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋ   និងសមត្ថកិច្ចដេញឃាត់
រថយន្តជាប់ ប៉ុន្តែអ្នកបើកបររថយន្តបង្កហេតុបានរត់គេចខ្លួន បាត់ស្រមោលភ្លាមៗ។

គ្រោះថ្នាក់នេះ  បណ្តាលឲ្យរថយន្តបង្កហេតុ នឹងម៉ូតូវ៉េវ ត្រូវរងការខូចខាត  ត្រូវបានសមត្ថកិច្ច
មូលដ្ឋាន សហការជាមួយ នគរបាលជំនាញចុះវាស់វែង អូសយកទៅរក្សាទុកទៅការិយាល័យ
ចរាចរ ជើងគោក រាជធានីភ្នំពេញ   រង់ចាំដោះស្រាយនាពេលក្រោយ  ហើយសាកសពយុវជន
២នាក់ខាងលើត្រូវប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។
ហេតុការណ៍ ដ៏រន្ធត់ខាងលើបង្កឡើងដោយសាររថយន្តបង្កហេតុ   បើកលឿនវ៉ាជាមួយនឹងម៉ូតូ
ផ្សេងទៀតទើបបណ្តាល ឲ្យរេចង្កូតបុករះម៉ូតូវ៉េវយ៉ាងពេញទំហឹងតែម្តងទៅ៕  

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News