ព្រះសីហនុ៖ យុវជនម្នាក់ បានរអិលជើង ធ្លាក់ចូល ទឹកសមុទ្រ ស្លាប់ខណៈដែល ទៅស្ទូចត្រី
កាលពីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ។
កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង ៧ និង២០នាទី មានការភ្ញាក់ផ្អើល ឆោ
ឡោមួយ កើតឡើងក្នុងកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ខណៈ ដែលគេ ដឹងថា មានអ្នកស្ទូច
ត្រីម្នាក់ បាន ស្លាប់ ក្នុងទឹកសមុទ្រ ។ បងប្អូនប្រុស របស់ជនរងគ្រោះឈ្មោះ អ៊ូច សុវណ្ណផល
អាយុ២៧ឆ្នាំ បានប្រាប់ ឱ្យដឹង ថា រៀងរាល់យប់ រូបគេនិងជនរងគ្រោះ តែងតែទៅស្ទូចត្រី លេង
ជាធម្មតា ហើយកាលពីយប់ ថ្ងៃកើតហេតុ រូបគេបានទៅស្ទូចត្រី ជាមួយនិងជនរងគ្រោះដែរ តែ
ពេលដែលទៅដល់ កន្លែងស្ទូចត្រី រូបគេក៏ជាប់រវល់ ចេញ មកក្រៅមួយភ្លេត លុះក្រោយមកក៏
ត្រឡប់ មកកន្លែងស្ទូចត្រីវវិញ តែរកជនរងគ្រោះមិនឃើញ ហើយក៏ត្រលប់មកផ្ទះវិញ ។ រហូត
ដល់ព្រឹកព្រលឹម នៅតែមិនឃើញជនរងគ្រោះ ត្រឡប់មកផ្ទះវិញ ក៏ត្រឡប់ទៅរកម្តងទៀត ក៏
ប្រទះឃើញសពជនរងគ្រោះ កំពុងអណ្តែតទឹក សមុទ្រក្បែរច្រាំង កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ
ក៏បានស្រែកឆោឡោឡើងតែម្តងទៅ ។
លោកវរសេនីយ៍ឯក កុល ផាល្លី ស្នងការរង និងជាប្រធានការិយាល័យ កណ្តាលព្រហ្មទណ្ឌ
បានមាន ប្រសាសន៍ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទូច ទុំ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់
នៅក្រុមទី១៩ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហន ។ ក្រោយការធ្វើកោសល្យវិច័យ
សមត្ថកិច្ចបានសន្និដ្ឋានថា ជនរង គ្រោះបានរអិលជើង ហើយដួលបោកក្បាល ទៅនិងថ្មរ
ច្រាំងសមុទ្រ បណ្តាលឱ្យស្លាប់ ដោយខ្លួនឯង ។ បច្ចុប្បន្ននេះ សពជនរងគ្រោះត្រូវបានក្រុម
គ្រួសារ មកទទួលយកទៅធ្វើបុណ្យ ប្រពៃណីជាតិ រួចរាល់ ហើយដែរ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល