CamNews

ព័ត៌មានជាតិ 

ប្រជាពលរដ្ឋ នៅភូមិខ្ទរ នាំគ្នាបិទផ្លូវ ជាតិលេខ៦អា តវ៉ារឿងដីបច្ឆា ជាមួយក្រុមហ៊ុន អេងកាំង

ភ្នំពេញ៖ ប្រជាពលរដ្ឋជាង ១០០០នាក់ ទាំងចាស់ ទាំងក្មេង នៅព្រឹកព្រលឹមស្រាងៗ ថ្ងៃទី២៣
ខែវិច្ឆិកា ឆ្នាំ ២០១៣នេះ បាននាំគ្នាបិទផ្លូវជាតិ លេខ៦អា ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលាប
ខណ្ឌឫស្សីកែវ តវ៉ារឿងដីបច្ឆា ជាមួយក្រុមហ៊ុន អេងកាំង ដែលពួកគាត់ អះអាងថា បានយក
គ្រឿងចក្រ ទៅវាយកម្ទេចចោល កន្លែងកប់ខ្មោច និងយកទុយោបូមខ្សាច់ចាក់លុប តាំងពីយប់
មិញមកនោះ។

ដំណើររឿងដែលបង្ខំឲ្យ ប្រជាពលរដ្ឋនាំគ្នា បិទផ្លូវ ជាតិលេខ៦អា នាំឲ្យកកស្ទះចរាចរណ៍ ខាង
លើនេះ បានកើតឡើង ដោយសារតែ កាលពីវេលាម៉ោង ប្រមាណ ២យប់ រំលងអាធ្រាត្រ ចូល
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រុមហ៊ុន អេងកាំង តាមរយៈបុគ្គលិករបស់ខ្លួន បានយក គ្រឿងចក្រ
និងអាល់ប៊ុល ទៅវាយកម្ទេច ចោលកន្លែងកប់ខ្មោច (កន្លែងដីបច្ឆា) ហើយយកទុយោបូមខ្សាច់
ចាក់ លុបទីនៅកន្លែងនោះ ។

សកម្មភាពលួចធ្វើទាំងយប់ យ៉ាងដូចេ្នះរបស់ភាគីក្រុមហ៊ុន នាំឲ្យប្រជាពលរដ្ឋ កើតការ ក្តៅ
ក្រហាយ នាំឲ្យនាំគ្នា ទៅដុតអាប៊ុល និងគ្រឿងចក្រ តែម្តង។ ក្រោយពីទទួល ព័ត៌មាន នូវការ
បិទផ្លូវជាតិ លេខ៦អា ខាងលើនេះ អភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត បានដឹកនាំមន្រ្តី
ក្រោមឱវាទ ចុះទៅធ្វើការសម្រ បសម្រួល ហើយ សន្យាថា នឹងជួយដោះស្រាយឲ្យ។ ជាមួយ
គ្នានេះ លោក ឃ្លាំង ហួត បានបញ្ជាក់ថា ចំពោះរឿង រ៉ាវទាំងនេះ លោកពិតជាមិនបាន ចូល
ពាក់ព័ន្ធនោះទេ ហើយបើលោកទទួលលុយ១ដុល្លារពីក្រុមហ៊ុន នោះសូម ឲ្យ ព្រះធរណីស្រូបចុះ។
ក្រោយពីមានការសម្របសម្រួល និងសន្យាដោះស្រាយ ជូនប្រជាពលរដ្ឋរួចមក ប្រជា ពលរដ្ឋ
បាននាំគ្នាបើកបិទផ្លូវ ជាបណ្តើរៗដើម្បីឲ្យមានការបើកចរាចរណ៍ឡើងវិញ រហូតមកដល់ម៉ោង
ប្រមាណ ៨និង៥០នាទីព្រឹកថ្ងៃដដែលនេះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News