CamNews

តារា 

អ្នក​ជិត​ខាង​របស់ Justin Bieber ចោទ​ប្រកាន់​លោក ពី​បទ​បង្ក​របួស​ស្នាម

យោងតាមប្រភពព័ត៌មាន ពីគេហទំព័រ Lollipop បានឲ្យដឹងថា ពេលនេះតារាចម្រៀងប្រុស វ័យ
ក្មេងជនជាតិ កាណាដា អាយុ ១៩ឆ្នាំ Justin Bieber កំពុងតែត្រូវប៉ូលីសធ្វើការ ស៊ើបអង្កេតពីបទ
បង្ករបួសស្នាម ដល់អ្នកជិតខាងនៅ Calabasas ក្នុងរដ្ឋ California កាលពីព្រឹកថ្ងៃអង្គារ ម្សិលមិញ
នេះ។

ប្រភពព័ត៌មានមួយបានឲ្យគេហទំព័រ website TMZ ថា “ម្ចាស់បទ “Beauty And A Beat” នេះ ដំបូង
ឡើយលោក មានជម្លោះពាក្យសម្តីជាមួយនឹងអ្នកជិតខាងប្រុសម្នាក់ កាលពីព្រឺកថ្ងៃអង្គារ ប៉ុន្តែភ្លាមៗ
ស្រាប់តែ Justin Bieber បានទៅវាយបុរសម្នាក់នោះតែម្តង ប៉ុន្តែប្រភពព័ត៌មាន ដែលជិតសិ្នទ្ធរបស់
Justin Bieber បានចេញមុខបដិសេធពាក្យ ចោទប្រកាន់ទាំងនោះ ដោយប្រាប់ថា បុរសម្នាក់នោះ
បានមកផ្ទះរបស់ Justin ហើយស្រែកដាក់ឲ្យលោកទៀតផង តែមិនមានការវាយគ្នានោះទេ។

Justin Bieber ក៏បានបដិសេធដែរថា លោកពិតជាមិនបានវាយអ្នកជិតខាងនោះទេ តែទោះបីជាយ៉ាង
ណាក៏ដោយ ក៏ករណីនេះកំពុងតែស្ថិតនៅក្នុងការ ស៊ើបអង្កេតរបស់ប៉ូលីសដែរ៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: justin bieber entertainment star singer