(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ថា ករណីកាប់ប្រហារ ដោយពូថៅ លើជនរងគ្រោះមួយគ្រួសារ នៅតំបន់ក្បាលឆាយ នៅក្រុម២១ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុនោះ ផ្តើមចេញពីរឿងគំនុំ ហើយបណ្តាលឲ្យជនរងគ្រោះ ចំនួន៧នាក់ រងរបួសធ្ងន់ស្រាល។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថាករណីឃាតកម្មនេះ បង្កដោយជនសង្ស័យម្នាក់ប្រេីខ្នងពូថៅ ហើយនៅពេលនេះ កំលាំងនគរបាលជំនាញសហការជាមួយ អធិការនឹងកំលាំងប៉ុស្តិ៍ កំពុងធ្វេីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីតាមចាប់ឃាតក។
ស្នងការនគរបាលខេត្តព្រះសីហនុ បានបន្តថា ជនរងគ្រេាះ៧នាក់ (ប្រុស២ស្រី៥) រួមមាន ទី១ជីដូន អាយុ៦៥ឆ្នាំ មិនស្គាល់ឈ្មេាះរបួសក្បាលធ្ងន់ ទី២ ឈ្មោះ អ៊ុំ ផាន់ណា ភេទស្រីអាយុ៣២ឆ្នាំ ទី៣ ឈ្មោះ គង់ ផាន់ណារីនអាយុ១៣ឆ្នាំ ភេទស្រី របួលក្បាលធ្ងន់ ទី៤ ឈ្មោះ គង់ ផាន់ណារី ភេទស្រី អាយុ១០ឆ្នាំ របួសក្បាលធ្ងន់ ទី៥ ឈ្មោះ គង់ ផាន់ណាសុន ភេទប្រុស អាយុ៥ឆ្នាំ របួសក្បាលធ្ងន់
ទី៦ ក្មេងប្រុសមិនស្គាល់ឈ្មេាះ អាយុ៣ឆ្នាំ របួសក្បាលធ្ងន់ និងទី៧ ក្មេងស្រីមិនស្គាល់ឈ្មេាះអាយុ១ឆ្នាំ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០១:៣០នាទីយប់ ថ្ងៃទី ២៩ ខែធ្នូ ២០១៥ នេះ កើតឡើងនៅភូមិ១ សង្កាត់១ ខេត្តក្រុងព្រះសីហនុ ខណ:ប្តី និងជាឪពុកចេញទៅនេសាទបាត់៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី