CamNews

ព័ត៌មានជាតិ 

សមាគម ទេសចរណ៍ បរទេសសម្តែង ក្តីបារម្ភពី សុវត្ថិភាព ជនបរទេស ក្នុងកម្មវិធីKazantip (មានដើរស្រាត រួមភេទ)

ភ្នំពេញ ៖ អនុប្រធានសមាគម ទេសចរណ៍ បរទេសខេត្តព្រះសីហនុ លោក ដាកលេស ម៉ាកកូល បានបារម្ភ អំពីសុវត្ថិភាពភ្ញៀវបរទេស រាប់ពាន់នាក់ ដែលចូលរួម ក្នុងកម្មវិធីKazantip ។

យោងតាមលិខិតមួយ ច្បាប់របស់អនុប្រធានសមាគម ទេសចរណ៍ផ្ញើ ទៅអភិបាលខេត្តព្រះសីហនុ លោក ឈិត សុខុម កាលពីពេលថ្មីៗ នេះបានឲ្យដឹងថា «យើងខ្ញុំព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាព និងសន្តិសុខ ក្នុងព្រឹត្តការណ៍នោះ ព្រោះជនបរទេសរាប់ពាន់នាក់ ភាគច្រើន ជាជនជាតិរុស្ស៊ី បានចូល រួមក្នុងកម្មវិធីKazantip»។

លិខិតខាងលើបន្តថា អាជ្ញាធរកម្ពុជាត្រូវមានផែនការត្រឹមត្រូវ ច្បាស់លាស់ ជាពិសេសសំរាប់ ហេតុការណ៍ អាសន្នទាំងឡាយណា ដែលកើត មានឡើងក្នុង កម្មវិធីធ្វើយ៉ាងណាជៀសផុត ពីផលវិបាកគ្រោះថ្នាក់ ប្រកបដោយសក្តានុពល និងសោកនាដកម្ម។

កម្មវិធី Kazantip នឹងធ្វើឡើងចាប់ពីថ្ងៃទី១៨-២៨ខែកុម្ភៈ នៅកោះពស់ ក្នុងខេត្តព្រះសីហនុ ដែលកម្មវិធី នេះ គឺការដើរលំហែកាយស្រាត ក្នុងនោះអាចមានការ ប្រព្រឹត្តអំពើអាស អាភាសថែមទៀតផង៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh