ភ្នំពេញៈ យុវជនពីរនាក់ ត្រូវក្រុមគ្រួសារ នារីរងគ្រោះម្នាក់ ឃាត់ខ្លួនប្រគល់ ឲ្យនគរបាល ដោយ
សារតែយុវជនដែលជាសង្សារនារីរងគ្រោះ បានប្រើ ល្បិចបបួលនារីរងគ្រោះ ទៅសារសងគ្នា នៅ
គម្ពោតព្រៃស្ងាត់ ហើយលួង លោមនាងរំលោភ បានសម្រេចម្តង ហើយហៅ មិត្តភក្តិ របស់គេ មក
រំលោភបានសម្រេចទៀត ហើយនាំគ្នាគេចខ្លួនបាត់ លុះព្រឹកឡើង ទើបក្រុមគ្រួសារ និងនារីរង
គ្រោះឃើញ ឃាត់ខ្លួនប្រគល់ ឲ្យនគរបាល ចាត់ការតាមផ្លូវច្បាប់ ។
ហេតុការណ៏នេះ កើតឡើងកាលពី វេលាម៉ោង៩និង១០នាទី ថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០១៣ ស្ថិតនៅ
ក្នុង ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ រាជធានភ្នំពេញ។
នគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទ.ស.ន អាយុ១៥ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ
រស់នៅ ក្នុងភូមិ សង្កាត់កើតហេតុខាងលើ ចំណែកឯជនសង្ស័យវិញ មានគ្នា២នាក់ ទី១ឈ្មោះ នឿន
ខេម ហៅវណ្ណា ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ និងទី២ឈ្មោះ ប្រាក់ ជីម ភេទ
ប្រុស អាយុ១៧ឆ្នាំ មាន មុខរបរជាកម្មរ អ្នកទាំងពីរ រស់នៅក្នុងភូមិ សង្កាត់កើតហេតុ ជាមួយជនរង
គ្រោះ ។
នគរបាលបន្តថា បើយោងតាមការបំភ្លឺ ពីជនរងគ្រោះវិញ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៨ ខែ
កញ្ញា ឆ្នាំ ២០១៣ វេលាម៉ោង២១និង០០នាទី នារីរងគ្រោះបានទៅទិញ ទឹកក្រូចផឹក ប៉ុន្តែពេលដែល
ទៅដល់ស្រាប់ តែជួបជនសង្ស័យឈ្មោះ វណ្ណា ពេលនោះជន ឈ្មោះ វណ្ណា បានបបួលនាង ទៅលេង
បន្ទប់ជួលក្រោយមក នាងក៏បានទៅលេងបន្ទប់ជួល របស់ វណ្ណា ដូចការណាត់ លុះពេលទៅដល់
ស្រាប់តែ វណ្ណាបានបបួល នាងទៅ សារសងគ្នា លេងនៅគម្ពោតព្រៃ ដែលជាទីស្ងាត់ ពេលនោះនាង
ក៏ព្រមទៅដោយនាងទៅតែ ម្នាក់ឯងនោះទេ ប៉ុន្តែ វណ្ណា បានទៅគ្នារហូតដល់ ទៅបីនាក់ ក្រោយមក
វណ្ណា បានបបួលនាងចូលទៅក្នុងគម្ពោតព្រៃ រួចហើយ លួងលោមនាង រំលោភបានសម្រេចម្តង ។
បន្ទាប់ពីរំលោភ បានសម្រេចហើយ គេក៏ដើរចេញទៅបាត់ ពេលនោះ មិត្តភក្តិរបស់ វណ្ណា ឈ្មោះ ជីម
បានចូលទៅរំលោភនាង បានសម្រេចម្តងដែរ បន្ទាប់ពី ជីម រំលោភរួចហើយ ឈ្មោះ វណ្ណា ក៏ចូលទៅ
រំលោភនាងម្តងទៀត លើកក្រោយនេះ ស្រាប់តែឪពុករបស់នារីរងគ្រោះ មកទាន់ ទើបជន សង្ស័យ
ទាំងពីរ លើកខោរត់គេចខ្លួនបាត់អស់ ។ លុះព្រឹកឡើងវេលាម៉ោង៩និង១០ ថ្ងៃខែដដែលនារីរងគ្រោះ
រួមទាំងក្រុមគ្រួសារ ប្រទះឃើញជនសង្ស័យទាំងពីរ ក៏ឃាត់ខ្លួនប្រគល់ឲ្យនគរបាល ចាត់ការទៅតាម
ផ្លូវច្បាប់។
បើយោង តាមជនសង្ស័យឈ្មោះ វណ្ណា វិញបានឲ្យដឹងថា រូបគេពុំបានចាប់រំលោភ នាងនោះទេ គឺពួក
គេ ទាំងពីរ នាក់ស្រឡាញ់គ្នា ដោយមាន ទំនាក់ទំនង នឹងគ្នាអស់រយៈពេល៧ខែ មកហើយ ហើយការ
រួមរក្សនេះ ក៏មិនមែន ជាការចាប់បង្ខំដែរ គឺដោយការស្ម័គ្រចិត្ត ។ តែទោះបីជាយ៉ាង ក៏ដោយនគរបាល
បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរ ទៅកាន់តុលាការ ដើម្បីចាត់ការទៅ តាមផ្លូវនីតិវិធី
ច្បាប់៕
- ថ្ម iPhone 5 នៅតែល្អជាងថ្មរបស់ iPhone 5C ដែលជាម៉ូដែលថ្មី ទៅទៀត
- វីដេអូ៖ វាស់ប្រៀបធៀប ល្បឿនដំណើរការនៃ CPU របស់ iPhone ទាំង ៨ ម៉ូដែល
- អីយ៉ា! សុខ ពិសី ក្លាយជាតារាបង្ហាញម៉ូត សម្លៀកបំពាក់ តាំងពីពេលណា?
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល