កាលពីពេលថ្មីៗនេះ EverythingApplePro ទើបតែធ្វើការអនុវត្តន៍ នូវការពិសោធន៍សាកល្បង
ដ៏គួរឲ្យចាប់អារម្មណ៍មួយ ពាក់ព័ន្ធនឹង Versions ទាំង ៨ របស់ iPhone។ នៅក្នុងការសាកល្បង
ពិសោធន៍នេះ Version ទាំង ៨ របស់ iPhone ចាប់ពីជំនាន់ដំបូងគេ (iPhone 2G) រហូតដល់
បណ្តា iPhone ស៊េរីថ្មីៗបំផុតគឺ iPhone 5s, iPhone 5c ក៏ត្រូវបានលើកយកមកប្រៀបធៀបគ្នា
ស្តីពី ល្បឿន (លឿនយឺត) នៃ CPU ផងដែរ។
គោលបំណងនៃការពិសោធន៍របស់ EverythingApplePro គឺដើម្បីចង់ដឹងពីល្បឿនដំណើរការ
នៃ CPU រវាងបណ្តាស៊េរី iPhone ទាំង ៨ ម៉ូដែល ខុសគ្នា មានដល់កំរិតណា។
ជាលទ្ធផល វាមិនមានអ្វីដែលភ្ញាក់ផ្អើលខ្លាំងអីនោះទេ នៅពេលដែលបណ្តា iPhone ជំនាន់ថ្មីៗ
ជាង មានល្បឿន Feedback, ល្បឿនប្រើប្រាស់អ៊ីនធឺណេត (បើក Website) លឿនជាងច្រើនដង
បើប្រៀបជាមួយ បណ្តា iPhone ជំនាន់មុនៗ។
សូមទស្សនាវីដេអូ នៃការប្រៀបធៀបល្បឿន CPU របស់ iPhone គ្រប់ជំនាន់ទាំងអស់ ខាងក្រោម
នេះទាំងអស់គ្នា៖
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖
- អីយ៉ា! សុខ ពិសី ក្លាយជាតារាបង្ហាញម៉ូត សម្លៀកបំពាក់ តាំងពីពេលណា?
- រូបភាព iPad Mini ជំនាន់ថ្មី មាន Sensor Scan ក្រយៅដៃ និងមានពណ៌ទឹកមាស
- iPhone 5 និង iPhone 5C ជួបបញ្ហាថ្មធ្ងន់ធ្ងរ ជាមួយ iOS 7
- ចេញលក់ iPhone ថ្មី មនុស្សជាច្រើននាក់ បោះបង់ Samsung
- Galaxy S4, S3 និង Note2 នឹងត្រូវបាន Update ឡើង Android 4.3 នៅចុងឆ្នាំនេះ
- Apple បញ្ចេញ Version Update iOS 7.0.2 កែសម្រួលកំហុស Lock Screen
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ Vreview