CamNews

តារា 

អីយ៉ា.. ! សុខ ពិសី ក្លាយជា​តារាបង្ហាញម៉ូដ​សម្លៀកបំពាក់ តាំងពីពេលណា?

ភ្នំពេញៈ កន្លងមកទស្សនិកជន ធ្លាប់តែបានឃើញវត្តមាន តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ
កញ្ញា សុខ ពិសី កាន់ក្បាលមេក្រូឡើងច្រៀង លើឆាកបង្ហើសំនៀងក្រអួនក្រអៅ ប៉ុន្តែពេលនេះ
ស្រីស្អាតច្រមុះស្រួចរូបនេះ បានចាប់អាជីពថ្មីមួយបន្ថែមពីលើអាជីពចាស់ ដោយនាងបានបង្ហោះ
រូបថត បង្ហាញម៉ូដសម្លៀកបំពាក់ជាច្រើនសន្លឹក ជាសាធារណៈ រហូតធ្វើឲ្យទស្សនិកជន និងក្រុម
អ្នកគាំទ្រ នាងជាច្រើន មានការភ្ញាក់ផ្អើល ក្រោយពីឃើញចាប់អាជីពថ្មីបែបនេះ ។

តារាចម្រៀងស្រីស្រស់សម្បុរសច្រមុះស្រួច កញ្ញា សុខ ពិសី បានបង្ហាញខ្លួនដោយគ្រងសម្លៀក
បំពាក់ ជាច្រើនឈុតបញ្ចេញសាច់ សខ្ចី ជាមួយដើមទ្រូងមូលក្លំឈរកាច់រាងចុះឡើង បង្អួតសម្រស់
នៅមុខ កាមេរ៉ាបង្ហាញម៉ូដសម្លៀកបំពាក់ជាច្រើនឈុត ប្រៀបដូច ជាតារាបង្ហាញម៉ូដអាជីព ។ ដល់
ថ្នាក់ធ្វើឲ្យក្រុមអ្នកគាំទ្រ និងទស្សនិកជនជាច្រើន មានការងឿងឆ្ងល់ថា នាងជាតារាចម្រៀងល្បី
ឈ្មោះហើយ បែរជាទៅសម្ងំចាប់អាជីព ជាតារាបង្ហាញម៉ូដស្ងាត់ៗ ថែមទៀតផង ។

ដូច្នេះសូមប្រិយមិត្តទៅទស្សនាជាមួយ LookingTODAY ទាំងអស់គ្នាថា តើការបង្ហាញម៉ូដរបស់
កញ្ញា សុខ ពិសី មានសម្រស់ស្រស់ត្រកាល ជាមួយសំលៀកបំពាក់ទាំងអស់នោះ ដល់កម្រិត
ណា ?

អាន៖ រូបភាព iPad Mini ជំនាន់ថ្មី មាន Sensor Scan ក្រយៅដៃ និងមានពណ៌ទឹកមាស
អាន៖ iPhone 5 និង iPhone 5C ជួបបញ្ហាថ្មធ្ងន់ធ្ងរ ជាមួយ iOS 7

ព័ត៌មានកំសាន្ត ស្តីពីតារាៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!


Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ