CamNews

តារា 

នាង Gillian Chung ជូនពរ នាង Jessica និងលោកTyler Kwon ស្រឡាញ់គ្នាដល់ចាស់

ចិន៖ កាលពីម្សិលមិញ នាង Gillian Chung បានចូលរួម ក្នុងព្រឹត្តិការណ៍មួយ ប្រារព្ធឡើងនៅ ទីក្រុងម៉ាកាវ ជាមួយរ៉ូបដ៏ស្រស់ស្អាត ដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារនាង បាននិយាយពាក្យជូនពរ ដល់នាង Jessica និងលោកTyler Kwon នៅមុខក្រុមអ្នកសារព័ត៌មានទាំងអស់ សូមឲ្យអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងខ្នង។ នេះបើយោងតាមប្រភពព័ត៌មាន ពីគេហទំព័រចិន នៅថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៤។

កាលពី២ឆ្នាំកន្លងទៅ លោក Tyler Kwon និងនាង Gillian Chung បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង បន្ទាប់ពីមានប្រភពដ៏សំខាន់ បានឲ្យដឹងថា នាង Jessica គឺជាមនុស្សទីបី ដែលធ្វើឲ្យលោក Tyler Kwon និងនាង Gillian Chung ចែកផ្លូវគ្នា ជាផ្លូវការតែម្តង។ ចរិកបែបនេះ របស់នាង Gillian Chung បានធ្វើឲ្យអ្នកនិយម លេងប្រព័ន្ធអនឡាញជាច្រើននាក់ បានកោតសរសើរ ចំពោះរូបនាង ថាជានារីដែលមានការលះបង់ខ្ពស់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea