តារាចម្រៀងស្រី ពេជ្រ សោភា ដែលឆ្នាំកន្លងទៅ នាងល្បីល្បាញតែរឿងឈ្លោះគ្នា ពេញសារ
ព័ត៍មានតែម្តង តែសម្រាប់ឆ្នាំនេះវិញ នាងបែរជាស្ងប់ស្ងាត់រឿងនេះ រួចបែរជាល្បីល្បាញរឿង
អប់រំ ទៅវិញ រហូតដល់ថ្មីៗ នាងទើបតែទទួលបានប័ណ្ណសរសើរពី សាកលវិទ្យាល័យមេគង្គ
កម្ពុជា ទៀតផង ធ្វើអោយទស្សនិកជន ជាច្រើនបានលាន់មាត់ថា ប័ណ្ណសរសើរខាងផ្នែកអី
ទៅ បើតារាស្រីល្បីតែត្រូវបានគេ ជេរមិនឈប់ឈរ សូម្បី តែអ្នកដែលនាងខំយឺតយោង ក៏
ជេរនាងដែរនោះ ។
ប្រភពពីសាកលវិទ្យាល័យមេញគង្គកម្ពុជា បាននិយាយថា កាលពីថ្មីៗនេះសាលាបានរៀបចំ
ព្រឹត្តិការណ៍ ប្រគំតន្រ្តី សប្បុរសធម៍ដើម្បីជំនួយដល់ កុមារកំព្រារនៅតាមអង្គការនានា តារា
ល្បីៗជាច្រើន បានរុញរា ក្នុងការចូលរួម តែចំណែកតារាចម្រៀង មានប្រភពកំណើតពីភាព
ក្រីក្រ នេះ មិនបានរុញរានោះទេ ទោះជាប្រាក់ចំណូលតិចតួច បំផុតក៏ដោយ ក៏នាងនៅតែមាន
សមានចិត្តជួយ សង្គម ពិសេសកុមារកំព្រា ។
ខាងសាកលវិទ្យាល័យ បានបញ្ជាក់ថា បើគិតពីទឹកលុយមិនអាចនាំ ពេជ្រ សោភា មកដល់ទី
នេះបានទេ តែទឹកចិត្តបាននាំពេជ្រ សោភា មកទីនេះ ។ លោកបន្តថា អាណិតនាងណាស់ ស្ទះ
ចរាចរណ៍ ហើយមក ដល់សាលា ត្រូវឡើងជណ្ដើរជើង ដល់ជាន់ទី៦ ទៀត ។
សាកលវិទ្យាល័យ បានអរគុណនាងយ៉ាងជ្រាលជ្រៅបំផុត ព្រោះ មិននឹកថា នាងអាចចូលរួម
កម្មវិធីយ៉ាង ពេញចិត្ត ពេញថ្លើម ពិសេសវត្តមានបានធ្វើអោយ កម្មវិធីបញ្ចប់យ៉ាងសប្បាយរីក
រាយបំផុត ។
ចំណែកតារាចម្រៀងស្រីពូកែលេងម៉ូដខោអាវញាក់សាច់នេះវិញ បាននិយាយក្នុងកម្មវិធីថា ថ្វីត្បិត
តែកំព្រាម្ដាយតែ យើងមិនអស់សង្ឃឹមទេ ត្រូវតស៊ូបន្តទៅមុខទៀតកុំរុញរា ឆាកជីវិតមនុស្ស នៅ
វែងឆ្ងាយណាស់ត្រូវចាំថា យើងមានម្ដាយក្នុងក្ដីស្រម៉ៃ ដែលគាត់កំពុងតែចាំមើលយើងគ្រប់ពេល
វេលា ។
សោភា បន្តថា សំលាប់ខ្លួនក្នុងរឿងស្នេហា ប្រៀបដូចជា កាត់កាលម្ដាយចោល កុំអោយសោះ
ណាប្អូនៗ ។ គ្រាន់តែនាងនិយាយចប់សំលេងទះដៃបាន កងរំពងពេញសកលវិទ្យាល័យ ព្រោះ
ហាក់ពេញចិត្តជា មួយពាក្យសម្ដីដ៏មុតស្រួច នឹងបានចាក់ទំលុះបេះដូងទស្សនិកជនអោយស្លុត
ស្លុងទៅតាមអត្តន័យ អប់រំដ័អស្ចារ្យរបស់នាង ។
ចំណែកនាងបានបន្តប្រាប់ Looking TODAY ថា នាងសប្បាយពេលបានជួប ទស្សនិកជនច្រើន
រួមជាមួយសំលេងទះដៃ ពិសេសនាងបន្តថា មិនហត់ទេ ទោះឡើងពីជាន់ផ្ទាល់ដី ដល់ជាន់ទី ៦
ក៏ដោយ សំខាន់នាងបានរួមចំណែកជួយកុមារកំព្រា ព្រោះនាងធ្លាប់ក្រកំសត់ ដូចនេះនាងយល់
ពីអារម្មណ៍លំបាកពេលគ្មាន ឪពុកម្ដាយនៅក្បែរ ។
តារាចម្រៀងស្រីរូបនេះហាក់កាន់តែលេចធ្លោទ្វេដង ស្របពេលកាន់តែលេងម៉ូដសំលៀកបំពាក់
នឹង សកម្មភាពមនុស្សធម៍ពិសេសតារាចម្រៀងនេះបាន លេចធ្លោរជាមួយរឿងសង្គមច្រើនជាង
គេ ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល