CamNews

តារា 

យ៉ែម សំអូន និងយ៉ាន លីនដា នាំក្រុមតារាល្បីៗ ទៅបង្ហាញម៉ូដ​សម្លៀកបំពាក់ខ្មែរ នៅអូស្រ្តាលី

ភ្នំពេញៈ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រុសស្រីល្បីឈ្មោះ ចំនួន៨ដួង នៅព្រឹកមិញនេះ បានរៀបចំខ្លួនស្ពាយបង្វេច ឡើងយន្តហោះ ចេញទៅសម្តែង និងដើរម៉ូដសម្លៀកបំពាក់ខ្មែរ នៅលើទឹកដីអូស្ត្រាលី ដោយពួកគេ បានរំពឹងទុកថា ការចេញទៅសម្តែងជាលក្ខណៈក្រុមបែបនេះ នឹងធ្វើឲ្យពួកគេទទួល នការគាំទ្រច្រើនទ្វេដង ខុសពីអ្នកសិល្បៈដទៃ ។

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤នេះ គេសង្កេតឃើញ វត្តមាន សិល្បករ-សិល្បការិនី ល្បីឈ្មោះរូបស្រស់ ជាច្រើនដួង បានបង្ហាញខ្លួន នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដោយមានអ្នកហែហមជូនដំណើរ ពីអ្នកសិល្បៈរួមអាជីព និងសាច់ញាតិជាច្រើន។

ប្រធានក្រុម នាំតារាប្រុសស្រី ចេញទៅសម្តែង និងដើរម៉ូដ នៅអូស្ត្រាលី លោក យ៉ែម សំអូន បានបង្ហាញពីភាពជឿជាក់ ប្រាប់ LookingTODAY មុនពេលធ្វើដំណើរ ពីគន្លឹះក្នុងការចេញទៅសម្តែងនោះថា "ខ្ញុំក៏ដូចជាសមាជិក ក្រុមទាំងអស់ មាន ក្តីសង្ឃឹមរំពឹង ទុកថាការចេញទៅសម្តែង នៅអូស្ត្រាលីលើកនេះ អាចទទួលបានការគាំទ្រច្រើន មិនចាញ់លើកមុនៗ។ ខ្ញុំនិងក្រុមមានការផ្តោត ទៅលើការដើរម៉ូដ សម្លៀកបំពាក់ពីហាងកាត់ដេរ ប៉ារ៉ាឌី និងមានការសម្តែង ច្រៀងកំដរអារម្មណ៍ ពុកម៉ែ បងប្អូន ឲ្យ មានភាពសប្បាយ រីករាយផងដែរ "។

តារារូបនេះ បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ការចេញទៅលើកនេះ មានវត្តមានតារាប្រុសស្រីដូចជាកញ្ញា ទឹម វត្តី លោក សាយ សៀរ៉ា កញ្ញា មាន សូនីតា លោក ប៊ីរី កញ្ញា ទឹម រដ្ឋា កញ្ញា គង់ ច័ន្ទស្រីមុំ អ្នកនាង យ៉ាន លីនដា ភរិយា របស់ លោក រួមទាំងលោកហើយនៅក្នុងដំណើរ ចេញទៅលើកនេះ ក៏មានតារាមួយចំនួន ដែលទើបតែមានឱកាសចេញទៅសម្តែង ជាលើកដំបូងក៏ដោយតែសម្រាប់ ការតាំងចិត្ត និងការត្រៀម ខ្លួន គឺតារាទាំងអស់បានត្រៀមរួម ដោយម្នាក់ៗ មានក្តីសង្ឃឹមក្នុងការ ទទួលបានការគាំទ្រដូចៗគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news