CamNews

តារា 

KYUHYUN សមាជិក Super Junior សារភាពថាធ្លាប់ទទួលការវះកាត់ភ្នែក

រូបភាពរបស់ Kyuhyun​ សមាជិកក្រុម Super Junior ពេលបញ្ចប់វិទ្យាល័យ​ត្រូវបានលេចឡើង ដែលមានការ ខុសប្លែកគ្នាបន្តិចបន្តួចប៉ុណ្ណោះ បើប្រៀបមកបច្ចុប្បន្ន។




 
Kyuhyun​ មានវត្តមាន នៅក្នុងកម្មវិធី MBC “Star Baragi” កាលពីថ្ងៃទី ១៨ កញ្ញា។ ហើយជាមួយគ្នានោះដែរ Kyuhyun​ គឺជាជនរងគ្រោះ នៅពេលដែល Song Euni ពិធីករក្នុងកម្មវិធីនោះ បាន បង្ហាញ album រូបថតរបស់គេ តាំងពីពេលបញ្ចប់វិទ្យាល័យ​ ដែលធ្វើឲទស្សនិកជនទាំងអស់មាន ការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែ មានភាពខុសគ្នារវាងរូបថតនោះ និង ពេលបច្ចុប្បន្ន។



Kyuhyun​ បានបកស្រាយាថា៖ គេធ្លាប់បានទទួលការវះកាត់ភ្នែក។ Kang Hodong បានសួរថា៖ ហេតុអ្វី បានជាគេមានត្របកភ្នែកពីរជាន់តែម្ខាង? Kyuhyun ឆ្លើយថា៖ កាលពីមុន គេគ្មានត្របកភ្នែកទាំងសងខាង ប៉ុន្តែដោយសារតែការវះកាត់ទើបវាទៅជាដូច្នេះ។ Kyuhyun បានងើយក្បាល ហើយនិយាយទៀតថា៖ គេគ្មាន ត្របកភ្នែកពីរជាន់ទេ ប៉ុន្តែគេក៏ជាបុរសសង្ហាម្នាក់ដែរ។

 

 

 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  koreaboo 

 


Tags: KYUHYUN EYE SURGERY Super Junior kpop