ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីពេលថ្មីៗនេះថា រឿងដ៏គួរអោយ
អៀនខ្មាសមួយ ត្រូវបានកើតឡើងចំពោះនាយករដ្ឋមន្ដ្រីអូស្រ្ដាលី ខណៈដែលលោកស្រី
នាយករដ្ឋមន្រ្ដីរូបនោះបានដើរដួលជំពប់ជើងក្នុងសួនច្បារមួយ ក្នុងប្រទេសឥណ្ឌា។
ប្រភពខាងលើបានអោយដឹងទៀតថា ដំណើរទស្សនៈកិច្ចបីថ្ងៃរបស់លោកស្រីនាយករដ្ឋមន្រ្ដី
អូស្រ្ដាលី Julai Gillard ទៅកាន់ប្រទេសឥណ្ឌា គឺជាដំណើរមួយ ដ៏សែនខ្មាសអៀនបំផុត ស្រប
ពេលដែលលោកស្រីកំពុងធ្វើដំណើរទៅជួបលោក នាយករដ្ឋមន្ដី្រឥណ្ឌា Manmohan Singh
លោកស្រីក៏បានដួលក្នុងសួនច្បារតែម្ដង នេះគឺដោយសារ ប្រហែលជាលោកស្រីបានពាក់
ស្បែកជើងខ្ពស់ ហើយដើរដោយមិនមានការប្រុងប្រយ័ត្ននោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកស្រីប្រឹងងើបវិញយ៉ាងលឿន ជាមួយទឹកមុខយ៉ាងក្រហម
ផងដែរ។ ជាមួយគ្នាផងដែរ លោកស្រីក៏មិនទទួលនូវគ្រោះថ្នាក់អ្វីឡើយ ហើយទីបញ្ចាប់លោក
ស្រីក៏បានចាប់ដៃជាមួយ លោកនាយករដ្ឋមន្ដ្រីឥណ្ឌាយ៉ាងអំណរ។
ដោយ៖ នារី
ប្រភព៖ dailymail