CamNews

តារា 

លេចវត្តមាន​​ សុគន្ធ​​ និសា​​ លើ​​កញ្ចក់​​ទូរទស្សន៍​​ ហង្សមាស​​ សង្ស័យ​ចូល​មកវិញ

ភ្នំពេញ៖ តារាចម្រៀង ល្បីល្បាញ កំរិតកំពូល របស់ផលិតកម្ម ថោន នាង សុគន្ធ និសា កំពុង
តែមានក្ដីសុខ ក្នុងផលិតកម្មយ៉ាង ពេញទំហឹង បន្ទាប់ពីផលិតកម្ម ព្យាយាម លើកស្ទួយនាងអស់
ពីចិត្តពីថ្លើម មិនឲ្យនាង នាងអាក់អន់ស្រពោន ចិត្តឡើយ ទោះជានាងត្រូវរួមទ្រនំ ជាមួយតារា
ចម្រៀងស្រី ល្បីល្បាញ ខ្លាំងក្នុងប្រទេសខ្មែរ នាង មាស សុខសោភា ក៏ដោយ ។ 
បន្ទាប់ពី សុគន្ធ
និសា ងាកចេញពីក្រុមការងារ ក្នុងផលិតកម្ម ថោន បែរជាទៅស្និទ្ធស្នាល ជាមួយតារាចម្រៀង
ក្នុងផលិតកម្ម ចាស់ គឺផលិតកម្ម ហង្សមាស នាង សុគន្ធ និសា បានបង្កើតជាមន្ទិលសង្ស័យជា
ច្រើន ដល់មហាជន តែងតែគាំទ្រនាង ដែលគេគិតថា នាងហាក់កំពុង តែចង់វិលត្រឡប់ មកទ្រនំ
ចាស់ នេះវិញហើយ ។

មិនទាន់បាត់ចំហាយពាក្យ ចចាមអារ៉ាមនេះផង ស្រាប់តែ សុគន្ធ និសា បានលេចមុខឲ្យជ្រងោៗ
នៅទូរទស្សន៍ ហង្សមាស ក្នុងកម្មវិធីអបអរសាទរ បុណ្យអុំទូក អកអំបុក សំពះព្រះខែ នាខេត្តព្រៈ
សីហនុ ដែលកន្លងមកទូរទស្សន៍នេះ ត្រូវបានផលិតកម្ម ថោន មិនបានអនុញ្ញាតឲ្យតារាចម្រៀង
របស់ផលិតកម្ម ខ្លួនរូបណា បង្ហាញវត្តមានឡើយ ព្រោះជាដៃគូប្រជែងស៊ី សាច់ហុតឈាមជា
មួយគ្នា។ ម្យ៉ាងកន្លងមក លោក មាស សុខរតនៈ ដែលជាអ្នកចាត់ការទូទៅ បាននិយាយថា មិន
អាចឲ្យតារាណាមួយ ឡើងប៉ុស្ដិ៍នេះ បានទេ ដោយសារតែ បើឡើងច្រៀងហើយ ត្រូវថ្លែងអំណរ
គុណគេ ដូចនេះប្រៀបបាន នឹងអរគុណផលិតកម្ម គេដូច្នោះដែរ ។

ចំណែកឯវត្តមាន នាង សុគន្ធ និសា ហាក់បង្ហាញថា នឹងឈានចូល ផលិតកម្មនេះវិញ ឬយ៉ាង
ណា គេមិនទាន់ដឹងប្រាកដ ប្រជាមួយរយភាគរយទេ ។

ប្រភពពីអ្នកជិតស្និទ្ធនឹង សុគន្ធ និសា បាននិយាយថា មិនមែនបង្ហាញវត្តមាន នៅទូរទស្សន៍ ហង្ស
មាស សុគន្ធ និសា ត្រូវវិលត្រឡប់ ទៅហង្សមាសវិញទេ នាងគ្រាន់តែចូលច្រៀង ក្នុងកម្មវិធីរៀប
ចំ ដោយសា្របៀរ កម្ពុជាប៉ុណ្ណោះ ។ ក្រុមហ៊ុននេះ បានស្នើបញ្ចូល សុគន្ធ និសា ជាតារាចម្រៀង
ច្រៀង ក្នុងកម្មវិធីរបស់ខ្លួន ព្រោះកន្លងមក ស្រាបៀរនេះ បានឧបត្ថម្ភគ្រប់ ផលិតកម្ម ជាពិសេស
ផលិតកម្មថោន តែម្ដង រឿងអី សុគន្ធ និសា ច្រៀងមិនបាន ។

សុគន្ធ និសា មិនត្រឹមតែ បង្ហាញវត្តមាន ក្នុងកម្មវិធីប្រគំតន្រ្តីរបស់ ហង្សមាស ទេ ថែមទាំងយក
ក្បាច់រាំថ្មី ទៅបង្អួតបងប្អូន នៅខេត្ត ព្រះសីហនុទៀតផង ទោះជាមិនសូវខ្លាំងក្លា នាងនៅតែត្រូវ
បានគេ កោតសរសើរប្រឹងប្រែង អស់ពីសមត្ថភាព។ ដូចនេះល្អហើយ ព្រោះបើបង្ហាញខ្លាំងពេក
នឹងត្រូវបាត់លក្ខណៈ ដើមរបស់នាង ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment sokun nisa