CamNews

ព័ត៌មានជាតិ 

ស្រីស្អាតបើក RANGE ROVER បុករះកន្លែងលក់បាយឆា-មីឆា បណ្តាលឲ្យមនុស ២នាក់របួសធ្ងន់

(ភ្នំពេញ)៖ ស្រីស្អាតបើករថយន្តស៊េរីទំនើប ម៉ាក RANGE ROVER ពណ៌ស អត់ស្លាកលេខ ដឹកនារីម្នាក់ ទៀត បើកយ៉ាងលឿនដូចហោះ ដល់ផ្លូវបត់ស្តាំបួងចង្កូត មិនទាន់ ​ជ្រុលបុករះកន្លែងលក់បាយឆា-មីឆា បណ្តាលឲ្យមនុស្សប្រុសស្រី ពីរ​​​​  នាក់រងរបួសធ្ងន់   ។ ហេតុការណ៍នេះបានកើតឡើង នៅម៉ោងជិត ១២​យប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវ    ព្រះមុនីវង្ស  កែង ផ្លូវលេខ៨៤ ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ (ខាងមុខមន្ទីរពេទ្យកាល់ម៉ែត) ក្រោយពេលកើតហេតុអ្នកបើករថយន្ត ព្យាយាមបើករថ យន្តរត់ មកដល់ផ្លូវកែង ក្បែរវត្តស្រះចក បានជ្រុលចង្កូតទៅ បុកបង្គោល ខ្សែភ្លើងដាច់កាឡេ ខាងឆ្វេង ទៅ មុខលែងរួច។ រថយន្តត្រូវបានសមត្ថកិច្ច ស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ រាជធានី ភ្នំពេញ រួមជាមួយអ្នកបើកផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល

 


Tags: National news local news social news Cambodia Khmer Asia Phnom Penh