យានយន្ដ៖ បើយើងនិយាយពីផលិតផល តូយូតា គឺផ្ដោតសំខាន់ច្រើន ប៉ុន្ដែខណៈពេលនេះ ក្រុមហ៊ុនសូមបង្ហាញទិសដៅតែមួយគត់ ដែលលើកឡើងពី ស៊េរីដ៏ទំនើប សម្រាប់ឆ្នាំថ្មីនោះគឺ Toyota Prius V 2015 ។
ស្ថិតក្នុងផ្នត់គំនិតរបស់ ប្រិយមិត្ដរួចរាល់ហើយ ថាផលិតផល តួយូតា ម៉ូដែល Prius គឺសុទ្ធតែជាប្រភេទរថយន្ដដែលប្រើប្រព័ន្ធ ហាយប្រ៊ីត គ្រប់ស៊េរីទាំងអស់ បើសូម្បីតែ Prius C ដែលទើបតែចេញកាលពីខែមុនក៏ប្រើហាយប្រ៊ីតដែរ ។ ដូច្នេះគ្មានអ្វីដែលត្រូវលើកឡើងទៀតទេ គ្រាន់តែចង់បង្ហាញថា មានតែទម្រង់នៃការឆ្នៃម៉ូតថ្មី កំណែររូបរាងថ្មីដែលមានលក្ខណៈកាន់តែសាកសម ទំនើប សង្ហា និង ប្លែកភ្នែក ទៀតផង ។
សមាសភាពម៉ាស៊ីន ដែលសាកសមនិងរូបរាងដ៏ល្អស្អាត គឺមាន ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ១.៨ liter ប្រើប្រអប់លេខអូតូ អាចរត់បានល្បឿនបំផុតដល់ទៅ ១៦៥ គ.ម/ម៉ោង ។ រីឯតម្លៃវិញគឺ ២៦៦៧៥ ដុល្លារ។
រូបរាងដ៏ស្រស់ស្អាត តូចច្រឡឹង ទន់ភ្លន់ ហើយទំនើបទៀតនោះ គឺមានតែ Toyota Prius V 2015 ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed