CamNews

ព័ត៌មានអន្តរជាតិ 

ឪពុករបស់ Paul Walker ដាក់ពាក្យបណ្ដឹង ប្ដឹងក្រុមហ៊ុនរថយន្ដ Porsche​ អំពីការស្លាប់របស់កូនគាត់

យានយន្ដ៖ ការស្លាប់របស់តារាសម្ដែង ប្រុសក្នុងរឿង Fast and Furious 7 គឺលោក Paul Walker ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរណ៍ បានធ្វើឲ្យមានការតក់ស្លុតនិង សោកស្ដាយជាខ្លាំង ចំពោះសាច់ញាតិ ។ ហើយមិនត្រឹមតែប៉ុណ្ណោះចំពោះរឿងក្ដីបណ្ដឹង ក៏មិនទាន់បានបញ្ចប់ដោយជោគជ័យនៅឡើយដែរ ។ 

កាលពីថ្ងៃពុធ កន្លងទៅនេះ ឪពុកលោក Paul Walker បានធ្វើការដាក់ពាក្យបណ្ដឹងថ្មីមួយទៀត ប្ដឹងចោទប្រកាន់ទៅលើ ក្រុមហ៊ុនរថយន្ដ Porsche ម៉ូដែល Carrera GT ស៊េរីឆ្នាំ​ ២០១៤ របស់កូនគាត់ ដែលជួបគ្រោះថា្នក់ចរាចរបង្កឲ្យបាត់បង់​ជីវិតនោះ គឺព្រោះតែបច្ចេកទេសនៃការរៀបចំប្រព័ន្ធគ្រប់គ្រងការពាររបស់រថយន្ដមានបញ្ហា ទើបបណ្ដាលឲ្យគ្រោះថា្នក់មួយនេះ អាចសម្លាប់កូនប្រុសរបស់គាត់។ 

សម្រាប់ករណីបណ្ដឹងមួយនេះ គឺមិនមែនជារឿងកើតឡើងតែម្ដងនោះទេ កន្លងមករបស់គ្រូសារតារាម្នាក់នោះ បើសូម្បីតែ កូនស្រី ប្រពន្ធ មិត្ដភក្ដិ ក៏បានដាក់ពាក្យបណ្ដឹងរួចមកហើយដែរ ប៉ុន្ដែការសម្រេចនៅ​មិនទាន់ដាចស្រេច ខណៈដែល មន្ដ្រីជាន់ខ្ពស់ក្រុមហ៊ុន Porsche បានថ្លែងដោយផ្ទាល់ថា មូលហេតុដែល គ្រោះ​ថ្នាក់ចរាចរ នេះអាចសម្រាប់ Paul Walker ព្រោះគាត់បើកបរស្ថិតក្នុងល្បឿនលឿន រហូតដល់ទៅ ១២៨-១៤៩ គ.ម/ម៉ ។ ប៉ុន្ដែសម្រាប់ ពាក្យបណ្ដឹងកន្លងមក ដូចដែលបានលើកឡើង គឺអះអាងថា ល្បឿនដែលលោក Paul Walker បើកបរគឺត្រឹមតែ ៨៨ គ.ម/ម៉ នោះទេ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle Paul Walker