យានយន្ដ៖ ក្នុងកំលុងពេលដែល មានការកើនឡើងនូវចំនួនក្រុមហ៊ុនផលិតរថយន្ដជាច្រើន បានចូលខ្លួនបោះទុនក្នុងប្រទេសចិនរយៈពេលយ៉ាងយូ ដូចជាក្រុមហ៊ុន Volvo កំពុងតែនាំចេញរថយន្ដផលិតពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ចំណែកក្រុមហ៊ុន Lexus វិញ នៅតែរក្សាបាននូវគម្រោងផ្លាស់ប្ដូរ និង សប្បាយចិត្ដជាខ្លាំងសម្រាប់គម្រោងមួយនេះ ដោយអាចរាប់ចាប់ចូលជាទសវត្សរ៍ ។
អគ្គនាយកប្រត្ដបត្ដិជាន់ខ្ពស់របស់ក្រុមហ៊ុន Lexus លោក Takashi Yamamoto បានថ្លែងដោយផ្ទាល់ថា មានកម្រិតនៃហានិភ័យខ្ពស់ សម្រាប់ក្រុមហ៊ុន ដែលផលិតរថយន្ដនៅក្នុងប្រទេសចិន ប៉ុន្ដែក្រុមហ៊ុនបានខិតខំប្រែងបន្ដការពង្រឹង គុណភាពផលិតផល ដើម្បីឲ្យមានការទទួលស្គាល់ឲ្យបានច្រើន ជាមួយនឹងគោលជំហររបស់អតិថិជនទាំងស្រុង។ ពេលដែលផលិតផល សម្រេចបាននូវគុណភាព នឹងទទួលស្គាល់ដោយទំលំទូលាយ ពេលនេាះទើបជារឿងមួយជោគជ័យ ហើយអាចនឹងបន្ដគម្រោងរាប់ជាទសវត្សរ៍ទៀត ផងសម្រាប់ក្រុមហ៊ុន។
ក្រុមហ៊ុន Lexus ថ្មីៗបានខិតខំប្រឹងប្រែង បង្កើនការផលិតរថយន្ដនៅក្នុងប្រទេសជប៉ុន បើទោះបីជាគម្រោងនៅប្រទេស Canada បានដំណើរការច្រើនឆ្នាំទៅលើ ប្រភេទរថយន្ដ RX Crossover ហើយមួយខែចុងក្រោយ សម្រេចលើគម្រោងផលិត ម៉ូដែល ES Sedan នៅអាមេរិកក៏ដោយ។
ក្រុមហ៊ុន Lexus បានបង្កើតរោងចក្រក្នុងប្រទេសចិន មិនជាយូរនោះទេ មកទល់ពេលនេះ ប៉ុន្ដែភាពល្បីល្បាញនៃផលិតផល ក៏មិនអន់នោះដែរ ហើយបញ្ហាបើយោងតាមការសង្កេត កន្លងទៅចំពោះ អ្នកប្រើប្រាស់ផលិតផល បើគិតជាមធ្យមប្រៀធៀប ទៅផលិតផលក្នុងប្រទេសអាមេរិក ក៏មិនលើសគ្នាដែរ ព្រោះថា បច្ចេកវិទ្យានៃការផលិតក្នុងប្រទេសចិន គឺយកគំរូរពីប្រភពដើម ដូច្នេះគុណភាពក៏មិនអន់ដែរ។
ដោយ៖ អឿ អ៊ុយ
ប្រភព ៖ motorauthority