CamNews

រថយន្ត 

ក្រុមហ៊ុន Mazda បង្ហាញវត្ដមាន Mazda CX 9 ដ៏ទំនើប ប្រចាំឆ្នាំ ២០១៦

យានយន្ដ៖ ជាធម្មតានោះទេ ដែលរថយន្ដទំនើប គឺជាក្ដីសុបិន្ដរបស់មនុស្សគ្រប់ រូបតែងតែប្រាថ្នាចង់បាន ចង់ស្គាល់ មិនអាចនឹងបដិសេធ។ ស្របពេលដែលអត្រានៃការគាំទ្រច្រើន លើទីផ្សារថយន្ដទំនើបយ៉ាងដូច្នេះ ក្រុមហ៊ុនជាច្រើនក៏ខិតខំប្រឹងប្រែង ប្រជែងស្នាដៃគ្នា​ ដែលក្នុងនោះក៏មានក្រុមហ៊ុន រថយន្ដ Mazda ក៏ត្រូវបានគេមើលឃើញថា សន្ទុះនៃការប្រជែងទីផ្សារ មួយរយៈចុងក្រោយ ក្រុមហ៊ុនបានបញ្ចេញផលិត​ផលមិន​អន់​នោះទេ ហើយជាស៊េរីបន្ដបន្ទាប់ ។ 

ក្រុមហ៊ុន Mazda បានបន្ដជំនាន់របស់ម៉ូដែល Mazda CX រហូតមកទល់នឹងពេលនេះ គឺជាស្នាដៃចុងក្រោយ​សម្រាប់ឆ្នាំថ្មី នោះគឺ Mazda CX 9 ដែលបានស្ថិតក្នុងគម្រោងជាច្រើនឆ្នាំមកហើយ តាំងពី២០០៦ មកម្ល៉េះ ដែល​គម្រោងមួយនេះ ត្រូវពិភាក្សានឹងសម្រេចជារូបរាងឡើង។ ដោយស្ថិតក្នុងគោលដៅទទួលបានជោគ​ជ័យទាំង​ស្រុងក្នុងការផលិត ក្រុមហ៊ុនក៏បានឧទ្ទេសនាមភ្លាមៗ ក្នុងព្រឹត្ដិការណ៍ដាក់តាំងពិព័រណ៍​​រថយន្ដទំនើប​ប្រចាំ​ឆ្នាំនៅ Los Angeles ថា Mazda CX 9 គឺពិតជារយន្ដទំនើប រូបរាង ស្រស់សង្ហា បច្ចេកវិទ្យាទាន់​សម័យ គ្របដណ្ដប់ដោយភាពទាក់ទាញបំផុត សម្រាប់យុវវ័យសម័យថ្មី ។ មិនត្រឹមតែភាពល្អឆើតរូបរាង​ខាង​ក្រៅនោះទេ បើនិយាយពីលក្ខណៈសម្បត្ដិ ផ្នែកខាងក្នុងរបស់រថយន្ដ ក៏មិនអន់ដែរ​ ដោយរថយន្ដបំពាក់មកជាមួយ កម្លាំង ៤ម៉ាស៊ីន ខ្នាតរង្វាស់ ២.៥ liter នឹងខ្នាតរង្វាស់កម្លាំងសរុប គឺ ២៥០ សេះ បញ្ជាដោយប្រអប់លេខអូតូ ស្មើនឹង​៦ លេខ ។ សម្រាប់តម្លៃវិញ គឺ មិនទាន់បញ្ជាក់នៅឡើយទេ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle Mazda CX 9 2016