យានយន្ដ៖ ឥណ្ឌាគឺជាប្រទេសមួយដែលត្រូវបានគេ ដឹងថា និយមគាំទ្រប្រភេទ Tuk Tuk (រម៉កម៉ូតូកង់បី) ដែលមានលក្ខណៈកង់តូចៗ ។ លក្ខណៈសាមញ្ញរបស់ Tuk Tuk (រ៉ឺម៉កម៉ូតូកង់បី) ទាំងនោះ គឺត្រូវបានគេដឹងត្រឹមថា អាចរត់ឈ្នួល ដើម្បីរកកម្រៃចិញ្ចឹមជីវិត តែប៉ុណ្ណោះ គឺមិនអាចធ្វើអ្វីឲ្យភ្ញាក់ផ្អើលល្បីទូទាំងសាកលលោកនោះទេ ប៉ុន្ដែសម្រាប់ការបង្ហាញពេលនេះ គឺថា Tuke Tuke (រ៉ឺម៉កម៉ូតូកង់បី) ក៏អាចបំបែកណត់ត្រាពិភពលោក ជាមួយនឹង Guinness ប្រចាំឆ្នាំ២០១៦ ផងដែរ។
ថ្មីៗនេះ បុរសវ័យ ២៧ម្នាក់ឈ្មោះថា Jagathish M ដែលជាអ្នកបើក Tuk Tuk (រ៉ឺម៉កម៉ូតូកង់បី) នៅប្រទេសឥណ្ឌា បានទើបតែបំបែកកំណត់ត្រាពិតភពលោក (Guinness) ជានឹងការបើក Tuk Tuk (រម៉កម៉ូតូកង់បី) កង់ពីរក្នុងល្បឿនលឿន ដល់ទៅ ៨៨ គ.ម/ម៉។ Jagathish M អាចបញ្ជា Tuk Tuk (រ៉ឺម៉កម៉ូតូកង់បី) មានរយៈចម្ងាយឆ្ងាយជាងគេ ដល់ទៅ ២.២ គ.ម ទើបដាក់កង់ចុះវិញបាន ។
Jagathish M បានថ្លែងដោយផ្ទាល់ថា ការបើកបរបែបនេះ គាត់ចូលចិត្ដធ្វើវា តាំងតែពីនៅតូចមកម្ល៉េះ ។ កាលពីគាត់នៅក្មេងគាត់បានប្ដូរអាជីពមកជាអ្នករត់ឆៃគៀវ ប៉ុន្ដែគាត់មិនបានបោះបង់អាជីពជាអ្នកបើក Tuk Tuk (រ៉ឺម៉កម៉ូតូកង់បី) នោះទេ ដោយឡែកគាត់តែងតែហ្វឹកហាត់ បើកបរបែបនេះ ជារៀងរាល់យប់ រហូតបានសម្រេចត្រឹមរយៈពេល ៤ ក្រោយមកនេះ ។ គាត់បានចូលរួមការប្រកួត ម្ដងក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា កាលពីឆ្នាំ ២០១១ ហើយឥលូវក្ដីស្រម៉ៃរបស់គាត់ក៏បានសម្រេច មែន ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carscoops