(ចិន)៖ នារីវ័យក្មេងអាយុ១៩ឆ្នាំម្នាក់ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលនាងស្ថិតនៅ ក្រៅទ្វារផ្ទះរបស់បុរសម្នាក់ ដែលនាងលង់ស្រឡាញ់ ហើយយកឈាមខ្លួន ឯងសរសេរអក្សរ « I love »នៅលើទ្វារផ្ទះបុរសនោះ។
ហេតុការណ៍នេះកើតឡើង នៅខេត្តស៊ីឈួន ប្រទេសចិន បុរសម្ចាស់ផ្ទះ បានទូរស័ព្ទប្តឹងសមត្ថកិច្ច បន្ទាប់ពីឃើញនារីវ័យក្មេង មានអាកប្បកិរិយាចម្លែក ព្រោះនាងកាន់កាំបិតអារម្រាមដៃខ្លួនឯង សម្រក់ឈាមមកសរសេរសារស្នេហា ដាក់ខ្លួនបែបនេះ ធ្វើឲ្យគាត់ខ្លាចរអាមិនពេញ ចិត្តឡើយ។
ពេលដែលក្រុមប៉ូលិសមកដល់ ផ្ទះកើតហេតុក៏ព្យាយាមលួងលោម នារីបង្កហេតុឲ្យទម្លាក់កាំបិតចុះ និងនិយាយស្រួលទៅកាន់នាង ឲ្យរក្សាចិត្តឲ្យនឹងនរ ទីបំផុតនារីវ័យក្មេងនោះ ក៏យល់ព្រមចាកចេញទៅ ហើយរូបភាពនៃសារស្នេហា ប្រឡា ក់ទៅដោយស្នាមឈាម នៅជញ្ជាំងទ្វារផ្ទះបុរសម្ចាស់ផ្ទះ ក៏ត្រូវបានគេថតបង្ហោះលើបណ្តាញ សង្គមផងដែរ ពិតជាស្មានមិនដល់មែន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង