CamNews

តារា 

ពេជ្រ សេរីរ័ត្ន ផ្ទុះ​កំហឹង​ពេល​ឮ​ព័ត៌មាន​ថា ចំណង​ស្នេហ៍​លួចលាក់ ផ្អើល​ដល់​ប្រពន្ធ​ដើម

ភ្នំពេញៈ បើទោះជាអតីតតារាស្រី នាង ពេជ្រ សេរីរ័ត្ន បានចាកចេញពីវិថីសិល្បៈ មួយរយៈពេលធំហើយក៏ដោយ តែសម្រាប់ជីវិតក្រៅ សិល្បៈរបស់នាង នៅតែជារឿង ធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍មិនភ្លេចដដែល គឺអាថ៌កំបាំងស្នេហា ធ្លាប់តែលេចឮល្ហិចល្ហៀងមិនដាច់ ។ កាលពីពេលថ្មីៗនេះ ទើបតែមានសារព័ត៌មានក្នុងស្រុកមួយ បានចុះ ផ្សាយថា ចំណងស្នេហ៍លួចលាក់របស់ ពេជ្រ សេរីរ័ត្ន ត្រូវបានបែកធ្លាយផ្អើល ដល់ភរិយាដើម របស់បុរសជាគូស្នេហ៍នាង ។ ជាហេតុធ្វើឲ្យ ពេជ្រ សេរីរ័ត្ន ផ្ទុះកំហឹងនឹងព័ត៌មាននេះយ៉ាងខ្លាំង។

បន្ទាប់ពីលេចឮព័ត៌មានថា ចំណងស្នេហ៍របស់ តារាសម្តែង ពេជ្រ សេរីរ័ត្ន ជាមួយបុរស អ្នកមានទ្រព្យមានភរិយា មានកូនបានបែកធ្លាយ និងធ្វើឲ្យភរិយាស្របច្បាប់ របស់គេបានដឹង និងផ្ទុះបញ្ហាល្អក់កករ ជាខ្លាំង ។មិនតែប៉ុណ្ណោះ ភរិយារបស់បុរស ជាគូស្នេហ៍នាងនោះ បានព្រមាននាង មិនឲ្យពាក់ព័ន្ធ នឹងស្វាមីរបស់គេទៀតផង ។

ពាក់ព័ន្ធនឹងការលើកឡើង ក៏ដូចជាការចុះផ្សាយអត្ថបទ ពីបណ្តាញផ្សព្វផ្សាយមួយ នៅក្នុងស្រុកនោះ បានធ្វើឲ្យអតីតពិធីការិនីស្រីល្បីឈ្មោះ នាង ពេជ្រ សេរីរ័ត្ន បញ្ចេញប្រតិកម្មឡើងក្តៅស្លឹកត្រចៀក ដោយនាងលើកឡើងនៅក្នុង Facebook ផ្ទាល់របស់នាងថា ការចុះផ្សាយ ព័ត៌មានមិនពិតខាងលើនេះ បានធ្វើឲ្យប៉ះពាល់កិត្តិយស និងកេរ្តិ៍ឈ្មោះនាងជាខ្លាំង ហើយរាល់ថ្ងៃនាង ក៏មិនមានទំនាក់ទំនងស្នេហា ជាមួយប្តីគេដូចការលើកឡើងនោះដែរ ។

តាមរយៈសារ ដែលនាងបង្ហោះ ជាសាធារណៈនោះ បានសរសេរជាភាសាខ្មែរថា “ ជួយគិតមើល តើសរសេរចំណងជើងបែបនេះ វាសមរម្យថ្លៃថ្នូរទេ ??? មើលហើយហួសចិត្ត ចង់សើច ..ដដែលដដែល. ....បើពិតដូចគាត់ចុះផ្សាយ ប្រហែលជា Pich sereyroth ត្រូវបែកមាត់ ហូរឈាម ឬត្រូវទឹកអាស៊ីតបាត់ហើយ..មិនហ៊ានបង្ហោះរូប ស៊ីឆ្ងាញ់ដេកស្រួលទេ ចាស....តែក៏អរគុណ ព្រោះ Pich sereyroth កាន់តែល្បី...អរគុណហើយក៏ជំរាបលាចាស.. ” ។

សម្រាប់រឿងស្នេហា របស់ ពេជ្រ សេរីរ័ត្ន នៅតែជារឿងគួរឲ្យចាប់អារម្មណ៍ សម្រាប់ទស្សនិកជន តាមដានជានិច្ច ព្រោះថា ក្រោយពីនាងបញ្ចប់ អាជីពសិល្បៈ និងផ្តាច់ទំនាក់ទំនង ស្នេហ៍ជាមួយអតីតគូស្នេហ៍ លោក គង់ វិសាល មក គេសង្កេតឃើញថា រឿងរ៉ាវស្នេហារបស់នាង ហាក់មានភាពអាថ៌កំបាំងលាក់លៀម ធ្វើឲ្យទស្សនិកជន នៅតែមានចម្ងល់ មិនបាត់។ ម្តង ពេជ្រ សេរីរ័ត្ន លេចឮថា មានទំនាក់ទំនងស្នេហាជាមួយមន្ត្រី បម្រើការងារនៅស្ថានទូតចិន និងម្តង មានទំនាក់ទំនង ជាមួយអ្នកនេះអ្នកនោះ មិនដាច់។ តែទីបំផុតនាង នៅតែលាក់បាំង និងមិនខ្វល់ចំពោះព័ត៌មាន ចចាមអារ៉ាមនោះទាល់តែសោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news