ភ្នំពេញៈ តារាស្រីសិចស៊ី ចូលចិត្តបង្អួត សាច់ដើមទ្រូង កញ្ញា វ៉ាង ស្រីណូ បន្ទាប់ពី ដកឃ្លាពីសិល្បៈ បាត់ស្ងាត់ឈឹងមួយខ្យល់ធំ ដោយនាង ដកខ្លួនចេញពី សិល្បៈទៅ សម្ងំធ្វើជាថៅកែស្រី គ្រប់គ្រងជំនួញ មិនខ្វល់ខ្វាយពីកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ក្នុងសិល្បៈបន្តទៀតទេ ដោយធ្វើឲ្យ ទស្សនិកជន និងអ្នកគាំទ្រនាងគិតថាតារារូប នេះទំនងជាកាត់ផ្តាច់ខ្លួន ចេញពីសិល្បៈទាំងស្រុង មិនវិលរកទ្រនំចាស់វិញទេ ។
នាពេលកន្លងមកគេ នៅចាំបានថា តារាស្រីឈរនៅ លំដាប់កំពូល ក្នុងការបញ្ចេញ ភាពសិចស៊ីកញ្ញា វ៉ាង ស្រីណូ ធ្លាប់បានអះអាងម្តង រួចមកហើយថា នាងមាន បំណងចង់វិលមក ចាប់អាជីពចាស់វិញ ប៉ុន្តែរយៈពេលជាង១ឆ្នាំមកនេះ នាងនៅតែ មិនទាន់បាន ចេញមុខចេញមាត់ នៅក្នុងវិថីសិល្បៈដូច ដែលធ្លាប់លើកឡើងនោះទេ ដោយនាងបានធ្វើឲ្យអ្នកគាំទ្រ មានការខកចិត្ត ព្រោះតែការទន្ទឹងរង់ចាំមើល សមិទ្ធិ ផល ការងារថ្មីក្នុង សិល្បៈរបស់នាង បានត្រឹមរង់ចាំ តែគ្មានលទ្ធផល ។
បើទោះបីជាយ៉ាងនេះក្តី ថ្មីៗនេះ តារាស្រីរូបនេះក៏ បានចេញមុខបកប្រកាស សារជា ថ្មីពីគម្រោង ក្នុងការវិលមកចាប់ អាជីពចាស់របស់ នាងវិញម្តងទៀត ដោយនាងបាន និយាយយ៉ាងខ្លីថា “ជិត បានឃើញវត្តមាន នាងខ្ញុំ តាមកម្មវិធីទូរទស្សន៍វិញហើយ ឆាប់ៗនេះ ” ។
តាមរយៈពាក្យសម្តី និយាយយ៉ាងខ្លីតែមានន័យ អាចស្តាប់បាននេះត្រូវ បានទស្សនិកជននិង អ្នកនិយមលេង Facebook ជាច្រើន បានសម្តែង ការសាទរ សម្រាប់ការត្រៀមខ្លួន វិលមក ចាប់អាជីពចាស់សាង ប្រជាប្រិយភាព ក្នុងសិល្បៈ ជា ថ្មី។ ប៉ុន្តែជាមួយគ្នានោះក៏មាន មតិមួយផ្នែកទៀត បានលើកឡើងថា មិនសូវហ៊ាន ជឿប៉ុន្មានទេថា នាងត្រៀមខ្លួនវិលមក ចាប់អាជីពចាស់ ព្រោះថាកន្លងមកនាងក៏ ធ្លាប់បាន អះអាងបែបនេះ ដែលតែរយៈពេល ជាង១ឆ្នាំហើយ មិនឃើញលទ្ធផលដូច នាងនិយាយនោះទេ ដូច្នេះបើចង់ដឹងថា ជារឿងពិតឫយ៉ាងណា មានតែរង់ចាំ អ៊ុតមើលទាំងអស់គ្នាថា នាងវិលរកឆ្នាំងចាស់ ពិតឫយ៉ាងណា ហើយការវិលរកទ្រនំ ចាស់នេះ នាងអាចជ្រោងភាពល្បីល្បាញ ឲ្យខ្លួនឯង ដូចមុនដែរឫយ៉ាងណា ៕
ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត
ផ្តល់សិទ្ធិដោយ ៖ ដើមអម្ពិល