CamNews

ព័ត៌មានជាតិ 

លោកស្រី ហ៊ុន ស៊ីណាត ដាក់លិខិតលាលែងពីតំណែង ជូននាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវជាបងប្រុសបង្កើត

(ភ្នំពេញ)៖ យោងតាមលិខិតមួយសន្លឹក ដែលអង្គភាពព័ត៌មាន FRESH NEWS ទើបទទួលបាននៅមុននេះបន្តិច បានឲ្យដឹងថា លោកស្រី ហ៊ុន ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា បានដាក់លិខិតជាផ្លូវការ ជូនសម្តេចតេជោ ហ៊ុន សែន ជាបងប្រុសបង្កើតរបស់លោកស្រី។ លិខិតលាលែងនោះ បានបញ្ជាក់ពីមូលហេតុថា ដោយសារលោកស្រីមានបញ្ហាសុខភាព ហើយត្រូវការការព្យាបាលជាចាំបាច់។ សូមជំរាបថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា លោកស្រីបានសរសេរលើ Facebook ថា លោកស្រីមិនអាចដោះស្រាយ ទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ខេត្តកំពង់ស្ពឺ ដោយសាររងឥទ្ធិពលសម្ពាធ និងការប្រមាថពីឧកញ៉ា លី យ៉ុងផាត់ ដូច្នេះលោកស្រីសុំឈប់ការងារពីក្រសួង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh