បុរសជនជាតិចិនម្នាក់ បានផ្តទ្ទាទោសជាប់ពន្ធធនាគាររយៈពេល ១ឆ្នាំ បន្ទាប់ពីគេ
បានព្យាយាមបើកឡានបុកប៉ូលីស ខណៈពេលដែលប៉ូលីសតោងគំរបឡាបរបស់គេ។
រឿងហេតុនេះបានកើតឡើងភាគខាងកើតប្រទេសចិន នៅឯទីក្រុង Xuancheng ស្របពេល
ដែលក្រុមមន្រ្តីប៉ូលីសធ្វើការឆែកឆេរ ដោយសារតែឡាននោះគ្មានស្លាកលេខ។ នៅពេល
ដែលប៉ូលីសបានចូលខិតជិតឡាន អ្នកបើកបរព្យាយាមបើកបង្កើនល្បឿន។ រំពេចនោះ
ប៉ូលីសបានលោតឡើងលើគំរបក្បាលឡាន ដើម្បីជៀសវាងការបុក ហើយឡាននោះបាន
បើកបន្តទៅមុខ ជាង២០០ម៉ែត្រ។
ពេលនោះភ្នាក់ងារប៉ូលីលបានស្កាត់មុខឡាន នឹងធ្វើការឃាត់ខ្លួនអ្នកបើកបរ។ ដែលក្រោយ
មកបានអោយដឺងថា បុរសនោះបើកឡាននោះគ្មានប័ណ្ឌបើកបរ ហើយបានសារភាពថា
គាត់បានដោះស្លាកឡានចេញ ដើម្បីគេចចេញពីភ្នែកប៉ូលីស។
ខាងក្រោមនេះ គឺជាវីដេអូ clip ដែលថតបាន ក្នុងអំឡុងពេលកើតហេតុ សូមប្រិយមិត្តអ្នក
អានតាមដានទស្សនាទាំងអស់គ្នា ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ news.sky