CamNews

ព័ត៌មានជាតិ 

សួង សុភ័ណ ដាក់ញត្ដិ ទៅលោកអូបា ម៉ា សុំចូលរួមច្បាំង​ ប្រឆាំងពួកជីហាត

- អាន ៖ ក្រុមយុវជនខ្មែរជាង ៥០នាក់ សុំអាម៉េរិកទៅច្បាំងជាមួយ ក្រុមឧទ្ទាមជីហាត

ភ្នំពេញ ៖ លោកសួង សុភ័ណ ជាសកម្ម ជនខាងការដឹកនាំយុវជនមួយរូប របស់គណ បក្សសង្គ្រោះជាតិ បាននិយាយថា កាលពីថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០១៤ ក្រុមយុវជនរបស់ លោកបានដាក់ញត្ដិ ទៅកាន់ប្រធានាធិបតី សហរដ្ឋអាមេរិក តាមរយៈសមាជិកព្រឹទ្ធ សភាមួយរូប គឺលោក TED CHRUZ ដើម្បី សុំចូលរួមប្រយុទ្ធប្រឆាំងជាមួយក្រុមឥស្លាម ជីហាត ដែលស្ថិតនៅក្នុងប្រទេសមួយចំនួន ដូចជាអ៊ីរ៉ាក់និងស៊ីរី ជាដើម ។

តាមការគ្រោងទុក នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤នេះ លោកសួង សុភ័ណ គ្រោងដឹកនាំក្រុមយុវជន ប្រមាណ៥០នាក់ ទៅដាក់ញត្ដិនៅស្ថានទូតអាមេរិក ប៉ុន្ដែការ ដង្ហែក្បួននេះ ត្រូវបានលុបចោល ព្រោះតែ ញត្ដិនោះ ត្រូវបានដាក់ជូនសមាជិកសភា រួចហើយ ។

លោកសួង សុភ័ណ បាននិយាយថា តាម ការបញ្ជាក់របស់សមាជិកព្រឹទ្ធសភាអាមេរិក លោកអូបាម៉ា និងឆ្លើយតបមកវិញ នៅ អំឡុងសបា្ដហ៍ ទី១ នាខែវិច្ឆិកា ឆ្នាំ២០១៤។

បើតាមការបញ្ជាក់របស់យុវជនរូបនេះ សមាជិករបស់ខ្លួននិងមានការកើនឡើងលើសពី៥០នាក់ ដើម្បីស្ម័គ្រចិត្ដចូលរួមប្រយុទ្ធប្រឆាំងជាមួយពួកជីហាត។

មន្ដ្រីគណបក្សសង្គ្រោះជាតិ ធ្លាប់បាននិយាយថា ការចង់ទៅចូលរួម ប្រយុទ្ធប្រឆាំងក្រុមជីហាតរបស់ក្រុមយុវជនខាងលើនេះ ធ្វើឡើងមិនមែនជាជំហររបស់គណបក្សសង្គ្រោះជាតិនោះឡើយ ។

- អាន ៖ ចរចារគ្នា មិនត្រូវ ក្រុមឧទ្ទាម កាត់ក្បាល អ្នកទេសចរ មួយរូប គម្រាមដល់ រដ្ឋាភិបាល ប្រទេសបារាំង

- អាន ៖ អូបាម៉ា ក្តៅស្លឹកត្រចៀក កាន់តែខ្លាំង ខណៈ សន្យាកំទេច ក្រុមឧទ្ទាម ក្រោយសម្លាប់ កាត់ក្បាល មនុស្សទី ៣

- អាន ៖  សភា អាមេរិក បើកភ្លើងខៀវ អោយចំណាត់ការ អូបាម៉ា វាយប្រហារ តាមគ្រប់រូបភាព ទៅលើក្រុមឧទ្ទាមហើយ


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh