CamNews

តារា 

នាង Poy ភេទទី ៣ របស់​ថៃ​ ក្លាយ​ជា​តារាសម្តែង​កំពូល​ នៅ​ប្រទេសចិន

ចិន៖ តារាសម្តែងស្រី កែភេទ ជនជាតិថៃ ដ៏ស្រស់ស្អាតប្រចាំ ប្រទេសថៃ នាង Poy ថ្មីៗនេះ បានចុះកុងត្រាជាមួយ ជាមួយអ្នកគ្រប់គ្រង សិល្បករសកលលោក នៅ ហុងកុង។

នៅដើមសប្តាហ៍នេះ នាង Poy បានហោះពីប្រទេសថៃ មក ហុងកុង ដើម្បីចុះកុងត្រា ជាមួយ អ្នកគ្រប់គ្រង។ តែដោយសារនាង មានការងាររវល់ច្រើន Poy នៅហុងកុង បានត្រឹមតែ ១ ម៉ោងកន្លះប៉ុណ្ណោះ។

Poy បានចុះកុងត្រាជាមួយរយៈ ៥ ឆ្នាំ ហើយនាងនឹងទទួលបានប្រាក់ខែ យ៉ាងតិចចំនួន ១លានដុល្លារ ហុងកុង ក្នុងមួយឆ្នាំ។ នាងនឹងក្លាយជា តួឯកស្រី ក្នុងខ្សែភាពយន្តថ្មី ដែលជា ការដឹកនាំ ដោយលោក Oxide Pang៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: poy thailand Entertainment Thai Super Star Actress នាង ប៉យ