ភ្នំពេញ ៖ អង្គការធម្មទានសង្គម បានលើកឡើងថា សមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនព្រះសង្ឃ ២អង្គ ក្នុងករណីផឹកស្រាបៀ ABC និងមានស្រីស្នេហ៍ នៅក្បែរនោះ គឺជារឿងអយុត្តិធម៌ ។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង នៅក្នុងសន្និសីទមួយ របស់អង្គការធម្មទានសង្គម នៅភោជ នីយដ្ឋានបៃតង ម៉ោង ៩ ព្រឹក ស្ថិតនៅសង្កាត់បឹងកេងកង ។
ក្នុងសន្និសីទនេះ ក៏ស្នើតុលាការក្រុងសៀមរាបដោះលែងសង្ឃទាំង ២ អង្គ ហើយក៏សុំឲ្យ អាជ្ញាធរ បញ្ឈប់ប្រើអំពើហិង្សា លើស្ថាប័នព្រះពុទ្ធសាសនាបន្តទៀត និងគោរពតួនាទីរបស់ខ្លួន ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤កន្លងមកនេះ សមត្ថកិច្ចក្រុងសៀមរាប បាន ចាប់ខ្លួនលោកសង្ឃ ២ អង្គ មានឈ្មោះ ពេជ្រ ដេវិត និងចាន់ សំបូរ នៅវត្តពោធិលង្កា ដែលកំពុងផឹក ស្រាបៀ ABC និងមានស្រីស្នេហ៍នៅក្បែរខ្លួនផងដែរ បានធ្វើពុទ្ធបរិស័ទចំណុះជើងវត្តមានការភ្ញាក់ផ្អើល ជាខ្លាំង ចំពោះសកម្មភាពរបស់សង្ឃទាំង២អង្គនេះ ដែលធ្វើខុសវិន័យព្រះពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋ ៕



