CamNews

តារា 

ថាម៉េច, Justin Bieber ស្លៀកខោខ្លីពណ៌ស ពាក់ស្បែកជើង កវែង ពណ៌ក្រហម ឡើងឆាកតន្ត្រី ផង?

ជាយូរយារណាស់មកហើយ Justin Bieber តារាចម្រៀងវ័យក្មេង ជនជាតិកាណាដា បានល្បីល្បាញ ឈ្មោះ ជាមួយនឹងស្ទីលស្លៀកខោសំយេះ បញ្ចេញខោក្នុង ទាំងនៅក្នុងជីវិតរស់នៅខាងក្រៅ និងទាំង ឡើងឆាកប្រគុំតន្រ្តី ផងដែរ។ ជាក់ស្តែង ប្រហែល តារាចម្រៀងវ័យក្មេងរូបនេះ គួរគិតឡើងវិញ ពេល ស្ទីលស្លៀកបង្អួតគូទនេះ កំពុងតែធ្វើឲ្យរូបគេ បែរជាមានលក្ខណៈនារីភេទទៅវិញ នៅក្នុងក្រសែភ្នែក មនុស្ស មិនតិចនាក់ឡើយ។

រូបភាពមួយសន្លឹក ដែលថតបានដោយអ្នកគាំទ្រឈរនៅខាងមុខឆាកម្នាក់ នៅក្នុងការប្រគុំតន្ត្រីរបស់ Justin Bieber កំពុងតែទទួលបានការចាប់អារម្មណ៍ និងចែករំលែកតៗគ្នាជាច្រើន ពីសំណាក់អ្នក និយមប្រើប្រាស់អ៊ីនធឺណេត។

រូបភាពដែលបង្កឲ្យមានការ យល់ច្រឡំ ទៅលើ Justin

មូលហេតុដែលបានធ្វើឲ្យរូបភាពថតពីចំហៀងរបស់ Justin នេះ ប្រែក្លាយទៅជារូបភាព Super Hot នោះ ព្រោះតែខោពណ៌ក្រហមដែលចង្កេះខោមានពណ៌ខ្មៅ ត្រូវបានសំយ៉េះធ្លាក់ចុះមក ស្ទើរជ្រុះ លេចចេញខោក្នុងពណ៌ស ដែលបានធ្វើឲ្យអ្នកគាំទ្រម្នាក់ មានអារម្មណ៍មើលទៅដូចជា Justin កំពុង តែពាក់ស្បែកជើង កវែង ពណ៌ក្រហមមួយគូ មានក្រវាត់ត្រង់ភ្លៅពណ៌ខ្មៅ និងស្លៀកខោខ្លីពណ៌ ស ដូច្នេះឯង៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: Justin Bieber white shorts red boots Entertainment Singer