CamNews

ព័ត៌មានជាតិ 

កុមារាកម្ពុជា ទទួលពានរង្វាន់ Grand Prix ផ្នែកគំនូរ រៀបចំដោយ យូណេស្កូ

ភ្នំពេញ៖ គំនូរចំនួន ៥ផ្ទាំង ដែលរំលេចឡើង ពីការស្រឡាញ់ បរិស្ថាន និងបង្ហាញអរិយធម៌វប្បធម៌
របស់ខ្មែរ  អមដោយការពណ៌នា ដ៏មានអត្ថន័យ បានធ្វើកុមារាវ័យ ១២ឆ្នាំ ខឹម រ៉ូនីចន ក្លាយជាម្ចាស់
ជ័យលាភីឯកពានរង្វាន់ Grand Prix ក្នុងទិវាគំនូរ Mitsubishi Asian Children’s Enikki Festa លើកទី
១១ ប្រចាំនៅកម្ពុជា បន្ទាប់ពី ឆ្លងកាត់ការប្រកួតប្រជែងជាមួយផ្ទាំងគំនូររាប់រយសន្លឺកផ្សេងទៀត។

ការប្រកួតប្រជែងគូរគំនូរនេះ ត្រូវបានរៀបចំឡើង ដោយអង្គការយូណេស្កូ  ហើយតែងប្រារព្ធឡើង
រៀងរាល់ពីរឆ្នាំម្តង ដើម្បីផ្តល់ឱកាសដល់កុមារនៅក្នុងប្រទេសតំបន់ អាស៊ី-ប៉ាស៊ីហ្វិក  បានបញ្ចេញ
នូវស្នាដៃ និងការស្រមើស្រមៃ ចង់បានរបស់ពួកគេទៅថ្ងៃអនាគត។ ជាពិសេស ចង់បំផុសគំនិត ឲ្យ
កុមារចេះស្រឡាញ់ នូវបរិស្ថានធម្មជាតិ និង ស្រឡាញ់នូវវប្ប ធម៌ អរិយធម៌របស់ខ្លួន។ នេះបើតាម
ការរៀបរាប់របស់ លោក ខឹម សុវណ្ណារ៉ា ឪពុករបស់ម្ចាស់ ជ័យលាភី រ៉ូនីចន។

លោក ខឹម សុវណ្ណារ៉ា ជាអ្នកថតរូបឲ្យ  ទីភ្នាក់ងារព័ត៌មាន  ប្រចាំនៅកម្ពុជា  ដ៏ល្បីម្នាក់ បានសម្តែង
អារម្មណ៍សប្បាយរីករាយ ចំពោះជ័យលាភីរបស់កូន។ លោកក៏បានឲ្យដឹងដែរថាគ្រប់ផ្ទាំងគំនូរ និង
ការពណ៌នា ដែលមានដូចក្នុង រូបភាព គឺផុសចេញពីគំនិត និងការយល់ឃើញរបស់ រ៉ូនីចន។

គំនូរទាំង៥ផ្ទាំងរបស់រ៉ូនីចន មើលទៅគួរឲ្យទាក់ទាញ ជាពិសេសគ្រប់ផ្ទាំងគំនូរដែលអមជាមួយការ
ពណ៌នាខ្លីៗ នោះ សុទ្ធតែមានអត្ថន័យអប់រំ បង្ហាញពីអារម្មណ៍ នៃការស្រឡាញ់បរិស្ថាន ស្រឡាញ់
សត្វ ជាពិសេសក៏បាន បង្ហាញផងដែរ នូវការស្រឡាញ់និងចង់ថែរក្សាសម្បត្តិវប្បធម៌ និងអរិយធម៌
របស់ខ្មែរ។

ជាមួយជ័យលាភីនេះ រ៉ូនីចន បានសម្តែងអារម្មណ៍រំភើបរីករាយព្រោះរូបគេបានសម្រេចនូវក្តីស្រមៃ
ចង់ហោះទៅ កាន់ប្រទេសជប៉ុន  ដែលជាប្រទេសមួយ មានការអភិវឌ្ឍជឿនលឿន និងមានបច្ចេក
វិទ្យាទំនើបៗ។ ចន ក៏បានថ្លែង អំណរគុណដល់លោកឪពុក អ្នកម្តាយរបស់គេ ជានិច្ចកាល តែងតែ
អប់រំ និងជំរុញលើកទឹកចិត្ត ឲ្យរូបគេខិតខំ សិក្សា។

ក្នុងដំណើរទស្សនកិច្ច  នៅទីក្រុងអូស្កា ប្រទេសជប៉ុនរយៈពេល១សប្តាហ៍ បានធ្វើឲ្យ រ៉ូនីចន ជួបជា
មួយមិត្តភក្តិ កុមា រា កុមារី ២៤នាក់ផ្សេងទៀត មកពី  ២៤ប្រទេស  ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែល
សុទ្ធតែជាអ្នកទទួលបានជ័យលាភី លេខ១ ប្រចាំប្រទេសរបស់ពួកគេ។

បើតាមការរៀបរាប់របស់ រ៉ូនីចន នៅក្នុងទីក្រុងអូស្ការយៈពេល១សប្តាហ៍នេះ រូបគេបានរស់នៅ និង
ដើរកម្សាន្តជុំគ្នាជាមួយមិត្តភក្តិរបស់គេ ដោយក្តីសប្បាយរីករាយ។ ជាពិសេស ក្រុមកុមារ ទាំងអស់
ត្រូវបានគេនាំទៅទស្សនានៅ តំបន់មួយក្នុងទីក្រុងអូស្កាដែលជាកន្លែងថែរក្សាបរិស្ថានស្រស់បំព្រង
សម្បូរទៅដោយដើមឈើរ ហើយតំបន់នោះមិនសូវមានអ្នកជិះរថយន្តឡើយ ភាគច្រើនអ្នកដំណើរ
គឺជិះកង់។

រ៉ូនីចន ជាមួយដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនលើកដំបូង តាមរយៈស្នាដៃរបស់ខ្លួន ថ្វីត្បិត
វ័យទើប១២ឆ្នាំ តែគេបានធ្វើការកត់សម្គាល់ឃើញថា ប្រទេសជប៉ុនមានការីកចម្រើនអគារសំណង់
តូចធំ រីកដុះដាល់ពេញទីក្រុងហើយគេក៏ស្រមៃចង់ឲ្យទីក្រុងនៅកម្ពុជាមានការរីកចម្រើនដូចទីក្រុង
ក្នុងប្រទេសជប៉ុនផងដែរ។

បើតាមលោក ខឹម សុវណ្ណារ៉ា បានឲ្យដឹងថា រ៉ូនីចន ជាក្មេងប្រុសម្នាក់   ដែលចូលចិត្តគូរគំនូរតាំងពី
នៅតូចហើយរូបលោកតែងជំរុញឲ្យកូនបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីគូរគំនូរផ្សេងៗសម្រាប់
កុមារនៅកម្ពុជា ជាញឹកញាប់ ផងដែរ។

រ៉ូនីចន មានវ័យ ១២ឆ្នាំ ជាកូនប្រុសច្បង    ក្នុងចំណោមបងប្អូន២នាក់ បច្ចុប្បន្នកំពុងសិក្សាថ្នាក់ទី៦
នៅសាលា បឋមសិក្សាសិលាមាស ក្នុងរាជធានីភ្នំពេញ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: National News