CamNews

តារា 

សោភ័ណ្ឌ លីនដា ណាត់ គូស្នេហ៍ចាស់ និងគូស្នេហ៍ថ្មី ឲ្យជួបមុខគ្នា

ភ្នំពេញ៖ មុននេះបន្តិច មហាជនបានដឹងហើយថា តារាសម្តែង និងម៉ូឌែលវ័យក្មេង កញ្ញា សោភ័ណ្ឌ លីនដា ក្រោយពីបែកបាក់ស្នេហ៍ តារាសម្តែងប្រុសរូបសង្ហា លោក អេឡិច ហ្សូរ៉ា ភ្លាម នាងក៏បាន ទៅផ្តើមស្នេហ៍ផ្អែមល្ហែមថ្មី មួយទៀតជាមួយ បុរសម្នាក់ឈ្មោះ មករា មានមុខនាទីធំគួរសម នៅផលិតកម្ម សាន់ដេ។

ថ្វីត្បិតចំណងស្នេហ៍ចាស់ រវាងតារាសម្តែង សោភ័ណ្ឌ លីនដា និង អេឡិច ហ្សូរ៉ា បាន រលាយសាបសូន្យ ទៅវិញយ៉ាងឆាប់រហ័ស ក៏ពិតមែន តែទំនាក់ទំនង នៃរាប់អានរបស់ពួកគេទាំងពីរ គឺនៅរក្សាបានជាមិត្តភាពយ៉ាងល្អ ខុសប្លែកពី តារាប្រុស-ស្រីដទៃទៀត ដែលតែងតែយកការបែកបាក់ នេះធ្វើជាគំនុំស្នេហ៍ផ្ទាល់ខ្លួន មើលមុខគ្នាមិនចំ។

យ៉ាងណាក្តី ថ្មីៗនេះអតីតគូស្នេហ៍ចាស់ រវាងពួកគេទាំងពីរនាក់ ខាងលើក៏បានបង្ហាញ ការផ្ញាក់ផ្អើលមួយ ដល់ទស្សនិកជន អ្នកគាំទ្រ និង Friend ក្នុងហ្វេសប៊ុក ដោយតារាសម្តែងវ័យក្មេង សោភ័ណ្ឌ លីនដា បានណាត់លោក អេឡិច ហ្សូរ៉ា ឲ្យមកជួបគូស្នេហ៍ថ្មី ហើយថតរូបជុំគ្នា៣នាក់យក មកបង្ហោះបង្អួតគេឯងបានឃើញ នៅលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក យ៉ាងព្រងើយ។

តាមរយៈរូបថតមួយសន្លឹក ទើបនឹងបញ្ចេញឲ្យឃើញ នៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាស្រី សោភ័ណ្ឌ លីនដា គេបានឃើញ អតីតគូស្នេហ៍ចាស់ លោក អេឡិច ហ្សូរ៉ា និង គូស្នេហ៍ថ្មីរបស់នាង គឺលោក មករា បានឈរ ថតអបពីសងខាង ចំណែកតារាសម្តែងស្រីរូបនេះ ឈរនៅចំកណ្តាល បញ្ចេញស្នាមញញឹមហាក់ដូចជា កំពុងមានសេចក្តីសុខបំផុត។

ជំនួបរវាងមនុស្ស ២នាក់ខាងលើ ដែលម្នាក់ជាអតីតគូស្នេហ៍ចាស់(លោក អេឡិច ហ្សូរ៉ា) និងម្នាក់ទៀត ជាគូស្នេហ៍ថ្មី(លោក មករ៉ា ) របស់សោភ័ណ្ឌ លីនដា អាចកើតឡើងបាននៅពេលនេះ អាចជាគំនិតផ្ចុង ផ្តើម និងជាការរៀបចំ ពីសំណាក់កញ្ញា លីនដា ក្នុងគោលបំណង ដើម្បីរក្សាបាននូវ មិត្តភាពល្អ របស់ពួកគេទាំងសងខាង។ ម្យ៉ាងទៀតអាច ធ្វើឡើង ដើម្បីចង់ទាញយក ការចាប់អារម្មណ៍ ពីសំណាក់មហាជន និងមិត្តភក្តិរួមអាជីព ក៏ថាបាន។

ដោយឡែកស្របគ្នានេះ ក៏មានប្រភពមួយ បានបង្ហើបមកថា ការជួបគ្នារវាងអតីតគូស្នេហ៍ចាស់ និងគូស្នេហ៍ថ្មី របស់តារាស្រី សោភ័ណ្ឌ លីនដា ពេលនេះ កើតឡើងបានដោយសាតែ លីនដា ជាអ្នករៀបចំឡើង ដើម្បីផ្សះផ្សារសម្ព័ន្ធភាព នៃការរាប់អានគ្នា ជាមិត្តភាពបងប្អូន ជាមួយលោក អេឡិច ហ្សូរ៉ា រីឯលោក មករា ជាគូស្នេហ៍ថ្មី បង្ហាញមុខក្នុងន័យប្រាប់ដល់អ្នកគាំទ្រ។

កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY មិនទាន់អាចសុំការបំភ្លឺ ពីកញ្ញា សោភ័ណ្ឌ លីនដា បាននៅឡើយទេ។ ដូច្នេះ LookingTODAY និងទាក់ទង ដើម្បីសុំការបកស្រាយ ពីកញ្ញា លីនដា នៅពេលក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news