ជាមួយនិង កម្មវិធីមហោស្រព ភាពយន្តខ្នាត អន្តរជាតិ ដ៏ធំជាងគេ Cannes Festival កំពុងតែប្រារព្ធ ឡើងនោះ រឿងថ្មីមួយក៏ បានលេចឡើងផងដែរ ដែលមានតួសំដែង ល្បីៗអស្ចារ្យ ដែលមានទាំង ក្មេងនិងចាស់ ។
រឿងថ្មីនេះ មានចំណងជើងថា " Cloud Of Sils Maria " ឬ " Sils Maria " មានតួសំដែងល្បីៗ សំដែង ក្នុងនេះ ដែលមានដូចជា Kristen Stewart ដែលជាតួស្រីរឿង Twilight ហើយក៏មានតារាសំដែង ជើងចាស់ Juliette Binoche រួមជាមួយនិង តារាសំដែងវ័យក្មេង Chloe Grace Moretz ដែលជាតួ ឯកក្នុងរឿង Kick Ass ចូលរួមសំដែង ផងដែរ ។ រឿងនេះ ចង់និយាយអំពី ជីវិតរបស់ តារាសំដែង ស្រី Maria Enders(Juliette Binoche) និងជំនួយការនាង Valentine (Kristen Stewards) ដែលមាន ភាពល្បីល្បាញ ជាខ្លាំងរហូតដល់ តំណែងតួឯកដែល Maria Enders ធ្លាប់សំដែង បានធ្លាក់ទៅលើ តារាសំដែង វ័យក្មេង Jo-Ann Ellis ហើយជីវិត ក៏កើតមានភាព ច្រណែនឈ្នានីស និងរឿងផ្សេងៗ ទៀតកើតឡើង ។
រឿងនេះ ត្រូវបានចូល រួមផលិតឡើងដោយ ៣ ប្រទេសចូលគ្នា រួមមាន អាលឺម៉ង់ បារាំង ស្វីស ហើយនឹងត្រូវដាក់ បញ្ចាំងនៅកម្មវិធី Cannes Festival មុនគេ ដើម្បីប្រកួត យកពានរង្វាន់ Palme D'or ផងដែរ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton