ភ្នំពេញ៖ តារាសម្តែង និងម៉ូដែល ស្រីស្រស់សម្រស់ មានមន្តស្នេហ៍ កញ្ញា ម៉ានីកា ក្រោយពីបានប្រកាស ឱ្យមហាជនដឹង ជាសា ធារណៈ អំពីការបើកបេះដូង ទទួលស្នេហ៍ថ្មី ទើបបានប្រម៉ាណជា៤ខែ រួចមក ពេលនេះ មានដំណឹងថា បុរសអាណិកជន នៅក្នុងប្រទេស កាណាដា កំពុងតាមទាក់ទង លួងលោម ចង់បានស្នេហ៍ ពិតពីស្រីស្រស់រូបនេះ។
ជួបផ្តល់សម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២ ០១៤នេះ តារាស្រីសម្តីផ្អែម កញ្ញា ម៉ានីកា បាននិយាយ ប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះអាជីពសិល្បៈ គឺមានការរវល់ខ្លាំង ដូចជា ការសម្តែងឈុត កាយវិកា ខារ៉ាអូខេ ថតស្ប៉តពាណិជ្ជកម្ម និងដើរម៉ូដ ជាដើម។ ចំណែក ការសម្តែង រឿងវិញ គឺមានខាងផលិតកម្ម ទាក់ទង ហៅច្រើន ប៉ុន្តែនាងមិនទាន់យល់ព្រម ក្នុងការទទួលសម្តែងនៅឡើយទេ ព្រោះពេលនេះ រវល់រកពេល ដកឃ្លាមិនបាន។
កញ្ញា ម៉ានីកា បានបន្តថា រាល់ថ្ងៃនេះ នាងកំពុងតែខិតខំព្យាយាមពង្រឹង សមត្ថភាពបន្ថែម ដើម្បីឱ្យការងារសិល្បៈ កាន់តែទទួល បានភាពជោគជ័យ និងមាន ឈ្មោះល្បី នាពេលអនាគត់។ ទន្ទឹមនឹងនេះ នាងក៏បានប្រកាសថា នៅតែរក្សាជំហរឈរ ឈ្មោះក្នុង ពិភពសិល្បៈ ដោយពុំមានការរាថយ នោះឡើយ ពោលអាជីព សិល្បៈនៅតែសំខាន់ ចំពោះខ្លួននាង។
ទោះបីជាយ៉ាងណាក្តី កញ្ញា ម៉ានីកា បាននិយាយបែបលេងសើចថា "ទាល់តែខ្ញុំមានប្តីទើបឈប់…! ប៉ុន្តែ ពេលនេះខ្ញុំពុំទាន់ មាននរណាម្នាក់ នៅក្នុងបេះផងហ្នឹង ? បេះដូងនៅទំនេរស្អាតតែម្តង។ និយាយឲ្យត្រង់ ទៅរាល់ថ្ងៃនេះ មិនមែនគ្មានអ្នកទាក់ទង នោះទេ គឺមានទាំងក្នុង និងក្រៅប្រទេស។ ប៉ុន្តែខ្ញុំមិនទាន់ដាក់ចិត្ត ប្រគល់បេះដូងទៅឲ្យនណាម្នាក់ទេ "។
ស្រីស្រស់វ័យ ២៧ ឆ្នាំ កញ្ញា ម៉ានីកា បានបន្តថា បច្ចុប្បន្នមានបុរសម្នាក់ ជាអាណិកជនខ្មែរ រស់នៅប្រទេសកាណាដា បានកំពុង តែព្យាយាមទាក់ទង សារភាពស្នេហ៍ មកលើនាង ទាំងការតេទូរស័ព្ទ និងតាមរយៈបណ្តាញ សង្គមហ្វេសប៊ុក។ ប៉ុន្តែនាងហាក់ មិនសូវ ចាប់អារម្មណ៍ លើបុរសម្នាក់នោះទេ ព្រោះ គ្មានពេលទំនេរ។ ជាប្រចាំគាត់ (បុរសអាណិកជន) តែទូរស័ព្ទ និងផ្ញើសារមក ប៉ុន្តែនាង មិនសូវរវីរវល់ ឆ្លើយតបវិញទេ ។
កញ្ញា ម៉ានីតា គឺជាតារាសម្តែង និងបង្ហាញម៉ូដមួយដួង មានរូបសម្ផស្ស ស្រស់សោភា និងជាតារាជើងចាស់ពោរពេញ ទៅដោយទេពកោសល្យខ្ពស់ នៅក្នុង ពិភពសិល្បៈ។ ដោយមានរូបសម្រស់ ម៉ដ្ឋរលោង ទើបបាន បុរសជាច្រើនលង់ស្នេហ៍ និងចង់បានរូបនាង យកមកថ្នាក់ថ្នម ប៉ុន្តែក្នុងស្ថានភាពនេះ នីកា នៅតែមិនទាន់ សម្រេច ជ្រើសរើសអ្នកណាម្នាក់ មកដាក់ក្នុងចិត្ត នៅឡើយទេ ៕