CamNews

ព័ត៌មានជាតិ 

ជាប់ខ្នោះក្រោយ ឡើងឋានសួគ៌ ៣ដងក្នុងមួយយប់

ភំ្នពេញ ៖ បងប្អូនស្រីម្នាក់ បានប្តឹងបុរសមានប្រពន្ធ និងមានកូនពីបទ ចាប់រំលោភ បានសម្រេច៣ដង ក្នុងមួយយប់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចវិហារយេស៊ូ ដែលគេទុកចោលឋិត ក្នុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួន ខាងលើនេះ មាន ឈ្មោះ វ៉ាង វឿន អាយុ៣៤ឆ្នាំ ជាកម្មករ សំណង់ ស្នាក់នៅបច្ចុប្បន្ន ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ចំណែកនារីរងគ្រោះ ឈ្មោះ ស.ទ អាយុ២១ឆ្នាំ ស្នាក់នៅភូមិ-សង្កាត់ ជាមួយគ្នា ។

សមត្ថកិច្ច បានបញ្ជាក់ថា នារីរងគ្រោះទើបត្រឡប់មកពីធ្វើការនៅ ប្រទេសម៉ាឡេស៊ីបាន៣ខែ ក៏មានទំនាក់ ទំនង ស្នេហា លួចលាក់ស្ងាត់ៗ ប៉ុន្តែមិនដែលបានប្រព្រឹត្តអ្វីនិងគ្នានោះទេ ទើបតែដល់យប់កើតហេតុបុរស វ៉ាង វឿន បានប្រើឲ្យនារីរងគ្រោះទិញមីកញ្ចប់ យកទៅឲ្យ ខណៈរូបគេធ្វើការពេលយប់ ។

លុះទៅដល់កន្លែងកើតហេតុ គឺខាងក្រោយភូមិព្រែកតាគង់ ត្រង់វិហារយេស៊ូមួយកន្លែងដែលគេទុកចោល ឈ្មោះ វ៉ាង វឿន ក៏អូសដៃនារីរងគ្រោះចូលទៅរួមភេទនៅទីនោះរហូតទល់ភ្លឺ បានសម្រេច៣ដងក្នុងមួយយប់ លុះព្រឹកឡើង ទើបបែកផ្លូវគ្នា ស្រាប់តែនគរបាលឃាត់ខ្លួនតែម្តង ។ ជនសង្ស័យ វ៉ាង វឿន និយាយថា រូបគេមិនបាន បង្ខំ រំលោភស្អីនោះទេ គឺនិយាយត្រូវរ៉ូវគ្នា ហើយការប្តឹងផ្តល់ គឺមិនមែនសង្សា ជាអ្នកប្តឹងនោះទេ គឺបងជាអ្នកប្តឹង ។

ចំណែកនារីរងគ្រោះក៏បានឲ្យសមត្ថកិច្ចដឹងដែរថា ឈ្មោះ វ៉ាង វឿន នេះរស់នៅភូមិស្រុកជាមួយគ្នា ឃើញមុខគ្នា ព្រឹកល្ងាច ហើយ វ៉ាង វឿន នេះក៏មានប្រពន្ធកូនហើយដែរ តែយប់កើតហេតុ វ៉ាង វឿន បានប្រើល្បិច ឱ្យលុយទិញ មីចំនួន២កញ្ចប់ យកទៅឲ្យនៅកន្លែងកើតហេតុ ខ្លួនក៏យល់ព្រម ដោយសាររាប់អានគ្នា ។ ពេលទៅដល់ ឈ្មោះនេះបានអូសដៃឱ្យចូលទៅក្នុងវិហារ ហើយចាប់សម្រាតខោរំលោភ តែម្តងរហូតបានសម្រេច ។ បន្ទាប់ពីរំលោភរួចហើយ ឈ្មោះ វ៉ាង វឿន គំរាមមិនឲ្យត្រឡប់ទៅផ្ទះទេ បើទៅគេនឹងសម្លាប់ ។

លុះដល់កណ្តាលអធ្រាត្រ ឈ្មោះ វ៉ាង វឿន នេះបានរំលោភម្តងទៀតសម្រេចដូចលើកទី១ ដោយយប់ជ្រៅ នារីរងគ្រោះមិនហ៊ានត្រឡប់មកផ្ទះ ម្យ៉ាងខ្លាច វ៉ាង វឿន សម្លាប់ក៏ចេះតែទ្រាំនៅទល់ភ្លឺ និងត្រឡប់ទៅផ្ទះលុះ ដល់ម៉ោង៤ទៀបភ្លឺ វ៉ាង វឿន រំលោភម្តងទៀតរហូតទល់ភ្លឺតែម្តង ។

ជុំវិញករណីស្រីប្រកាន់ប្រុសប្រកែកនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានយ៉ាងណានោះទេ ដោយរង់ចាំឲ្យ ក្រុម គ្រួសារ នាំនារីរងគ្រោះយកទៅឲ្យគ្រូពេទ្យ ពិនិត្យនៅមន្ទីរពេទ្យ ពីព្រោះនារីរងគ្រោះបាននិយាយថា រូបនាងមិនដែលមាន បុរសណាមកប៉ះពាល់ទេ ស្រាប់តែបុរសល្មោភកាម វ៉ាង វឿន មកចាត់ការរូបនាង៣ដងក្នុងមួយយប់ ។

តែទោះជាយ៉ាងណា ក្រោយពីមានពាក្យបណ្តឹងរបស់បងនារីរងគ្រោះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh