ថ្មីៗនេះ ប្រជាជនដែលរស់នៅក្នុងភូមិមួយ នៅ Takhatpur ប្រទេសឥណ្ឌា បានធ្វើពិធីរៀបការ
អោយកង្កែបពីរក្បាល ក្នុងបំណងសុំអោយមានទឹកភ្លៀងធ្លាក់ច្រើនដើម្បីធ្វើស្រែចំការ។
ប្រជាជនក្នុងភូមិនេះ កំពុងប្រឈមនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ ដូច្នេះពួកគេក៏បានប្រារព្ធពិធីសុំទឹក
ភ្លៀង ដោយការរៀបការកង្កែបញីជាមួយនឹងកង្កែបឈ្មោល។ ខាងលើនេះគឺជារូបភាពកង្កែបញី
និងកង្កែបឈ្មោលថើបគ្នា ជំនួសអោយពាក្យសន្យាក្នុងថ្ងៃ "អាពាហ៍ពិពាហ៍"។
មនុស្សជាច្រើនបានចូលរួមក្នុងពិធីរៀបការដ៏ចម្លែកនេះ
គូស្នេហានៃកង្កែបទាំងពីនេះ ត្រូវបានគេលាបពណ៌នៅលើក្បាល និងតុបតែងយ៉ាងស្រស់ស្អាត
ដើម្បីថតរូបទុកជាភ័ស្ដុតាង។ នៅប្រទេសឥណ្ឌា សត្វកង្កែបត្រូវបានគេចាត់ទុកថា ជាអ្នកមាន
ឥទ្ធិពលខ្លាំង ដោយសារតែវាអាចហៅទឹកភ្លៀងអោយធ្លាក់មកបាន។
ស្ដ្រីឥណ្ឌាបានពាក់អាវប្រពៃណីទៅអោយកង្កែបទាំងពីក្នុងថ្ងៃរៀបការ
បន្ទាប់ពីពិធីរៀបការបានបញ្ចប់ មានន័យថា ការបន់ស្រន់សុំទឹកភ្លៀងរបស់ប្រជាជនត្រូវបាន
ធ្វើរួចរាល់ ប្រជាជនក៏បានលែងកង្កែបមួយគូនេះទៅក្នុងទន្លេមួយនៅក្បែរនោះ ដើម្បីអោយ
ពួកគេបានក្រេបទឹកឃ្មុំជាមួយគ្នា។
គួររំលឹកថា មិនត្រឹមតែការរៀបការកង្កែបនោះទេ ប្រជាជនឥណ្ឌា ថែមទាំងធ្លាប់បានធ្វើពិធីរៀបការ
សត្វលាផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ ve