CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ បាញ់សម្លាប់ខ្លួន នៅខាងត្បូង សាកលវិទ្យាល័យ កសិកម្មចំការដូង

ភ្នំពេញ៖ បុរសវ័យប្រមាណ ១៨ឆ្នាំម្នាក់ បានបាញ់សម្លាប់ខ្លួនឯង នាវេលាម៉ោងប្រមាណ ៤ និង៥០នាទីល្ងាច  ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤នេះ នៅខាងត្បូងសកលវិទ្យាល័យកសិកម្ម ចម្ងាយប្រមាណ ១០០ម៉ែត្រ ស្ថិតនៅភូមិ  ខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ចពាក់ព័ន្ធកំពុងពិនិត្យសាកសពនៅកន្លែងកើតហេតុ។ សមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណរបស់ ជនរងគ្រោះ និងមូលហេតុ ដែលគេបាញ់សម្លាប់ខ្លួនឯងនៅឡើយនោះទេ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ឪពុករបស់ជនរងគ្រោះបម្រើការជាមន្រ្តីនគរបាលនៅនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ។ សមត្ថកិច្ចបន្តថា ការបាញ់សម្លាប់ខ្លួន ដោយសារតែខឹងសម្បារនិងឪពុកស្តីបន្ទោសកុំឲ្យដើរលេងច្រើន៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh