CamNews

តារា 

ឆន សុវណ្ណរាជ ដឹកដៃ ផន ស្រីខូច ទៅបារាំង​ទាំងជាប់មន្ទិល

ភ្នំពេញ៖ តារាចម្រៀងប្រុស ឆន សុវណ្ណរាជ្យ ដែលធ្លាប់បានប្រាប់ថា មិនទាន់ច្បាស់ពីថ្ងៃទៅ
សម្ដែងនៅប្រទេសបារាំងពេលនេះ បានចាកចេញពីប្រទេសស្ងាត់ៗ និងថែមទាំងដឹកដៃស្រី
ស្អាត ផន ស្រីខួច ទៅជាមួយទៀត។ ការចាកចេញរបស់អ្នកទំាងពីរ នាំឲ្យមហាជនជាច្រើន
ភ្ញាក់ផ្អើលនិង មានមន្ទិលសង្ស័យ ព្រោះកន្លងមក មិនដែលមានព័ត៌មានថា តារាចម្រៀងទាំង
ពីរនេះ បង្ហើបឲ្យដឹងទាល់តែសោះ ពីគម្រោងទៅសម្ដែងរួមគ្នា នៅលើទឹកដីបារាំង ។

តារាចម្រៀង កញ្ញា ផន ស្រីខួច ដែលទើបតែចុះពីយន្តហោះមិនទាន់បាត់ក្លិនផងនោះ ក៏បន្ត
ហោះហើរ ហាក់គ្មានភាពនឿយហត់ទាល់តែសោះ លើសពីនេះមុនចេញទៅបារំាងនាងឆ្លៀត
ឡើងច្រៀងនៅប៉ុស្ដី៍ទូរទស្សន៍ចំនួនពីរ គឺហង្សមាស និង អាស៊ីអាគ្នេយ៍ ថែមទៀតផង។

អ្វីដែលធ្វើឲ្យមានការ ចាប់អារម្មណ៍កាន់តែខ្លាំងនោះ ក្នុងដំណើរចាក់ចេញពីកម្ពុជា ឆន សុ-
វណ្ណរាជ និង ស្រីខួច បានពាក់អាវដូចគ្នា ដែលទង្វើនេះ ធ្វើឲ្យមហាជន ហាក់សង្ស័យថា ពួក
គេមានអ្វីពិសេសនឹងគ្នា ពោលគឺ អាចនិយាយបានថា មានទំនាក់ទំនងស្នេហ៍ជាមួយគ្រោះ ព្រោះក្រៅពីអ្នកស្រលាញ់គ្នាកម្រពាក់អាវដូចគ្នាណាស់ សូម្បីមិត្តជិតស្និទ្ធក៏ដោយ ។ បើ
មើលទិដ្ឋភាពជាក់ស្តែង លោក ឆន សុវណ្ណរាជ ក៏ទាន់មានដំណឹងស្នេហាអ្វីនោះទេ ក្រៅ
ពីធ្លាប់មានពាក្យលេចឪថា លបលួចស្រលាញ់មិត្តរួមទ្រនំ ឱក សុគន្ធកញ្ញា ដែលជាដៃគូ
ចម្រៀងដ៏សក្តិសមនេះ ។ ចំនែក ផន ស្រីខួចវិញ កាន់តែទំនេរគ្មានសង្សារឡើយ ។ ហេតុ
ផលខាងលើននេះ និង ការចេញទៅបារាំងនេះ ហាក់ដូចជាឱកាស កាន់តែល្អ ក្នុងការចាប់
ផ្ដើមចំនងស្នេហ៍របស់អ្នកទាំងពីរ ។

ដោយឡែកសម្រាប់ពេលវេលាទៅសម្ដែងនៅប្រទេសបារាំង លើកនេះ ប្រហែលជាមិនយូរ
ទេ ព្រោះតារាចម្រៀងហង្សមាស ភាគច្រើនកម្រទៅណាយូរណាស់ មួយខែកន្លះអស់ហើយ។
ពួកគេមានភារកិច្ចច្រើន ត្រូវបំពេញ ។ គេមិនដឹងថា ពេលមួយខែកន្លះនេះ អ្នកទំាងពីរ អាច
សាងចំនងស្នេហ៍បានឬយ៉ាងណាទេ។

ប្រភពជិតស្និទ្ធនឹង ផន ស្រីខួច បាននិយាយក្នុងមានសុំមិនបង្ហាញឈ្មោះថា «ពួកគេគ្មានទៅ
មានស្នេហ៍ស្និទ្ធអីទេ គ្រាន់តែពាក់អាវដូចគ្នាហ្នឹងនោះ ។ ម្យ៉ាងមនុស្សទើបស្គាល់គ្នា គ្រាន់តែ
ម្ចាស់ស្ព័នស័រស្រលាញ់ ចង់បានអាខួច ទៅច្រៀងដែរប៉ុណ្ណឹង គ្មានអី លួចលាក់ផង។ អាខួច
ហាក់មានប្រជាប្រិយភាពណាស់ ព្រោះនាងតែងតែគោរពលក្ខខណ្ឌទូតបានល្អ ។ ដូចនេះចេញ
ចូលក្រៅប្រទេស គ្មានអ្វីសុំាញុំាទេ ។ ចំនែករឿងស្នេហ៍ស្នូកអី ចង់ដឹងចាំសាម៉ីខ្លួនមក សួរគេខ្លួន
ឯងទៅ»៕

Looking Today

Looking Today

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល
  


Tags: khmer star star singer freshie cambodia entertainment chhorn sovanreach phon sreykhouch