CamNews

តារា 

ជា វិបុល ទម្លាយ​ប្រវត្តិស្នេហ៍ ជាមួយ គង់ សុជាតិ

ភ្នំពេញៈ អស់រយៈពេលជាច្រើនខែមកហើយ ដែល លោក ជា វិបុល និង អ្នកមេម៉ាយក្ដៅស្រួយចាយ សម្រស់ អ្នកនាង គង់ សុជាតិ បានដឹកដៃគ្នាចូលរោងការ តាមប្រពៃណីខ្មែរ។ តែទស្សនិកជន នៅមិនទាន់ដឹងនៅឡើយទេថា ពន្លកស្នេហ៍របស់ពួកគេចាប់ផ្តើមដុះដាល នៅពេលណា ហើយបុរសសង្ហារូបនេះ មានចំណុចល្អត្រង់ណាខ្លះ អាចបន្ទន់ចិត្តពិធីការិនី ចាស់វស្សានេះរូបនេះ រហូតក្រាបក្បាលដល់កន្ទេលជាមួយគ្នា។

នៅថ្ងៃនេះ LookingTODAY នឹងនាំអារម្មណ៍ទស្សនិកជន ទៅស្តាប់ការបកស្រាយទម្លាយ អាថ៌កំបាំង ប្រវត្តិស្នេហ៍របស់គូស្វាមី ភរិយាថ្មោងថ្មី និងជាគូស្នេហ៍ខុសវ័យមួយគូ កំពុងតែមានឈ្មោះបោះសំឡេងក្នុងសិល្បៈ ។ មិនតែប៉ុណ្ណោះ គេសង្កេតឃើញថា ក្រោយពីរៀបការហើយ ប្តីប្រពន្ធមួយនេះ បានសម្ញែងភាពផ្អែមល្ហែម ស្រឡាញ់យល់ចិត្តថ្លើមគ្នា មិនចាញ់គូស្នេហ៍អ្នកសិល្បៈដទៃទេ ។ គេនៅចាំបានថា នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា កន្លងទៅ អ្នកនាង គង់ សុជាតិ បានសម្រក់ទឹកភ្នែក នៅចំពោះមុខទស្សនិកជន រាប់ពាន់នាក់ ដោយសារតែស្វាមីរបស់នាង ធ្វើឲ្យនាងមានភាពភ្ញាក់ផ្អើល រំជួលចិត្តរហូតទប់ ទឹកភ្នែកមិនជាប់ ។ ស្វាមីបង្ហាញពីទំហំចិត្តដែលស្រឡាញ់ ភរិយាជាសាធារណៈ ។

ដូច្នេះកុំឲ្យខាតពេលយូរ ទៅទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា នៅក្នុងកិច្ច សម្ភាសន៍របស់ លោក ជា វិបុល និងភរិយាក្នុងកម្មវិធី “ស៊ីធីអ៊ីនប៉ុស្តិ៍លេខ២១” ស្នេហារវាង កំលោះសង្ហា ប៉ះអ្នកមេម៉ាយនោះស្រឡាញ់ យល់ចិត្តថ្លើមគ្នាកម្រិតណា ហើយសម្រាប់ព័ត៌មានដែលធ្លាប់លេចឮថា អ្នកនាង គង់ សុជាតិ មិនអាចមានកូននោះ ជាការពិត ឬយ៉ាងណា ?

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news