ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលជាប់ ពាក់ព័ន្ធ នឹងសកម្មភាពលួចស្លាកលេខរថយន្ដ ក្រឡាបញ្ជី
របស់ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោកជីវ កេង ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ
ខណ្ឌដូន ពេញចាប់ខ្លួន កាលពីវេលាម៉ោង ៩យប់ ថ្ងៃ ទី០៨ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅមុខ ផ្ទះ
លេខ ១៥៨ Eo ផ្លូវលេខ ១៣០ ភូមិទី១១ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ក្រោយពីជន
សង្ស័យរូបនេះ បានធ្វើសកម្មភាពលួច ស្លាកលេខ រថយន្ដកាលពី វេលាម៉ោង៥ និង៣០នាទីល្ងាច
ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចផ្ទះ លេខ ២១Eo ផ្លូវលេខ៥៩ ភូមិទី៩ សង្កាត់ផ្សារ
ថ្មីទី៣ ខណ្ឌដូនពេញ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើនេះ
ឈ្មោះ ពូន ដារ៉ា ហៅ បុត្រ អាយុ ៤៥ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះ លេខ AZ7 ផ្លូវលេខ ១៩៨៦
សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។ ដោយឡែក ជនរងគ្រោះ ដែលជាម្ចាស់ ស្លាកលេខរថយន្ដ
ឈ្មោះ ហុង ប៊ុនហួរ អាយុ ៤០ឆ្នាំ មុខរបរ ក្រឡាបញ្ជីនៅសាលាដំបូង រាជធានីភ្នំពេញ ស្នាក់នៅ
ទីតាំងដែលចោរលួចស្លាកលេខ ខាងលើ ។
បើតាមសមត្ថកិច្ច នៅវេលាម៉ោងកើតហេតុ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៣ ជនរងគ្រោះបានចត
រថយន្ដម៉ាក មែកសឺដែស ពាក់ស្លាកលេខ ភ្នំពេញ 2Q-8133 នៅមុខផ្ទះរបស់ខ្លួន ស្រាប់តែបាត់
ស្លាកលេខទាំងមុខទាំងក្រោយ។ ក្រោយបាត់ស្លាកលេខរថយន្ដជនរងគ្រោះបានដាក់ពាក្យបណ្ដឹង
នៅនគរបាលប៉ុស្ដិ៍ផ្សារថ្មីទី៣ លុះដល់វេលាម៉ោង ៩យប់ម្សិលមិញ ជនរង គ្រោះ បានឃើញស្លាក
លេខរថយន្ដរបស់ខ្លួនពាក់លើរថយន្ដកាមរី ឆ្នាំ២០១១ ពណ៌ទឹកប្រាក់នៅចំណុចផ្ទះលេខ១៥៨ Eo
ផ្លូវលេខ១៣០ ភូមិទី១១ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ហើយជនរងគ្រោះ ក៏ជូនដំណឹង
ទៅសមត្ថកិច្ចចុះទៅ ឃាត់ទាំងជនល្មើស និងរថយន្ដតែម្ដង ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូន
ពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ យ៉ាងណាក៏ដោយ ជនសង្ស័យរូបនេះ មិនមែន
ជាអ្នកលួចស្លាកលេខរថយន្ដ ផ្ទាល់ដៃនោះឡើយ ពោលជាអ្នកទិញបន្ដពីចោរ រួចយកមកពាក់លើ
រថយន្ដរបស់ខ្លួន ប្រហែលជារថយន្ដមិនបង់ពន្ធ ដូច្នេះទង្វើ បែបនេះ ជាសារមួយ ព្រមានដល់អ្នក
ជិះ រថយន្ដទាំងឡាយណាដែលមិនបានបង់ពន្ធហើយទិញស្លាកលេខពីចោរ យកមកបិទ បន្លំភ្នែក
សមត្ថកិច្ច ។
ក្រោយចាប់ខ្លួន អ្នកបើករថយន្តប្រើស្លាកលេខក្លែងក្លាយ ខាងលើនេះ កម្លាំងសមត្ថកិច្ចបានចុះទៅ
បង្រ្កាប និងឃាត់ខ្លួនស្រ្តីម្នាក់ ដែលរកស៊ីទិញនិងលក់ស្លាកលេខក្លែងក្លាយព្រឹកថ្ងៃទី០៩ ខែកក្កដា
នៅតាមផ្លូវលេខ ៥១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ យកទៅសួរនាំ ៕