ចិន៖ ក្នុងពិធីបើកសម្ពោធ ហាងលក់សម្លៀកបំពាក់មួយ នាង Jessica បាន បង្ហាញវត្តមានជាមួយសម្រស់ដ៏ស្រស់សោភា ធ្វើឲ្យអ្នកគាំទ្រ ជាច្រើននាក់ រីករាយពេញចិត្តជាមួយនាងយ៉ាងខ្លាំង ទោះបីនាងបានចាកចេញពី ក្រុមតារាចម្រៀង SNSD ក៏ដោយ ។ នេះបើតាមការចេញផ្សាយ របស់គេហទំព័របរទេស នៅថ្ងៃទី ២៦ ខែមករា នេះ។
កាលពីល្ងាចថ្ងៃទី២៥ខែមករា ម្សិលមិញនេះ នាង Jessica ដែលជាអតីតតារាចម្រៀងក្រុម SNSD បានបង្ហាញខ្លួន នៅក្នុងការបើកសម្ពោធ ហាងលក់សម្លៀកបំពាក់ នៅខេត្តណានជីង ប្រទេសចិន។ ដោយក្នុងនោះ មានទស្សនិកជន និងអ្នកគាំទ្រជាច្រើននាក់ បានទទួលស្វាគមន៍ នាងយ៉ាងរាក់ទាញ ដែលជាសកម្មភាពមួយបង្ហាញ ពីក្តីស្រលាញ់របស់ពួកគេចំពោះរូបនាង។ ក្នុងព្រឹត្តិការណ៍នេះ នាង Jessica បានបង្ហាញភាពរួសរាយរាក់ទាក់ ចំពោះបណ្តាអ្នកគ្រាំទ្រដោយក្តីរំភើប ដែលមើលទៅគួរឲ្យស្រឡាញ់ ។
ក្រៅពីនេះ មានទស្សនិកជន មួយចំនួនច្រើន កំពុងចាប់អារម្មណ៍ពីការឡើងទម្ងន់ នាង Jessica ប៉ុន្តែទោះបីនាងឡើងទម្ងន់ក៏ដោយ នាងរឹតតែមានសម្រស់ស្រស់ស្អាតជាង កាលដែលនាងស្ថិននៅជាសមាជិកនៃក្រុម SNSD ទៅទៀត៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល