ឥណ្ឌូនេស៊ី៖ តាមការអោយដឹងពីអ្នកអភិរក្សសត្វព្រៃ ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃ ពុធ
សប្ដាហ៍នេះថា មានសត្វរមាសចំនួនប្រហែល ៧ក្បាលបានស្រែករោទ៍យ៉ាងខ្លាំង ក្នុងតំ
បន់ព្រៃអភិរក្សមួយជិតទីក្រុង ចាកាតា។
បើតាមការអោយដឹងពីអាជ្ងាធរ អភិរក្សសត្វព្រៃប្រទេស ឥណ្ឌូនេស៊ី បានអោយដឹងថា សត្វ
រមាសធំៗបែបនេះ វាកម្រនឹងស្រែករោទ៍ណាស់ តែនេះវាមិនដឹងថា ជាអភូតុហេតុល្អ ឬអា
ក្រក់នោះទេ។
តាមប្រភពពត៌មានខាងលើបានអោយដឹងថា ពពួកសត្វរមាសនេះ ក៏ជាសត្វដែលប្រឈម
មុខនឹងការផុតពួជដែរ។ ចំពោះប្រទេសស្ថិតនៅ តំបន់អាស៊ីអាគ្នេយ៍យើងវិញ ក៏នៅសល់
តិចតួចដែរ។ ប្រទេសឥណ្ឌូនេស៊ីនេះទៀតសោត សត្វរមាសនេះ ចាប់ផ្ដើមបាត់បង់ តាំងពី
ឆ្នាំ ១៩៨៥ មកម៉្លេះ។
ចងចាំ៖ ការពារ សត្វព្រៃ គឺការពារជីវិតរបស់អ្នក៕
ដោយ៖ រក្សា
ប្រភព៖ Yahoo