ន័រវេ៖ លោក Basse Andersen មានវ័យប្រហែលជា ៣៧ឆ្នាំ គឺបុគ្គលិកការិយាល័យម្នាក់
រស់ក្នុងប្រទេសន័រវេ។ គាត់ស្ទើរតែត្រូវបាន គេអោយឈ្មោះថា បុរសដែលមានការភ្ងាក់ផ្អើល
និងភ័យខ្លាចខ្លាំងបំផុត ក្នុងលោកទៅហើយ។
មិត្ដភ័ក្ររបស់ Andersen គឺលោក Dore Cefman បាននិយាយថា ដោយសារ Andersen
ជាមនុស្សមានការភ្ងាក់ និងខា្លចខំា្លង ដូច្នេះមិត្ដភ័ក្រទាំងអស់ តែងតែយករបស់ប្លែកៗ មក
បន្លាចគាត់ មានពេលខ្លះ ការបន្លាចនោះ ស្ទើរតែធ្វើអោយ Andersen លោះព្រលឹងស្លាប់ក៏
មាន។
លោក Andersen បាននិយាយថា ខ្ងុំហាក់ដូចជាមនុស្សស្រីអញ្ចឹង គឺមានវិញ្ញានតិច និង
ខ្សោយណាស់ ដូច្នេះហើយមិត្រភ័ក្រទាំងអស់ គេចូលចិត្ដបន្លាចខ្ងុំ ពេលខ្លះខ្ងុំមានអារម្មណ៍
ខឹងនឹងពួកគេដែរ តែមិនដឹងធ្វើយ៉ាងម៉េច បើសុទ្ធតែមិត្ដភ័ក្រអញ្ចឹង។ គាត់បានបន្ដថាខ្ងុំចង់
រកវិធីសាស្រ្ដយ៉ាងណា ដើម្បីអោយបាត់ការភ្ងាក់ និងការខ្លាចនេះណាស់ តែនូវតែមិនទាន់
រកឃើញសោះ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ វត្ដី
ប្រភព៖ dailymial