ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីវ័យក្មេង មានប្រជាប្រិយភាព កញ្ញា គង់ វង្សយ៉ាងទី មុននេះបន្តិចបាន ប្រកាសជាសាធារណៈថា ខ្លួនទំនេរគ្មានម្ចាស់ចិត្ត និងប្រកាសក្តែងៗ ចង់បានគូស្នេហា នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួន ។ ប៉ុន្តែការប្រកាសនេះ មិនទាន់បានយូរប៉ុន្មានផង ថ្មីៗនេះស្រាប់ តែ ស្រីស្រស់ គង់ វង្សយ៉ាងទី បាន បង្ហោះរូបថត បង្ហាញភាពស្និទ្ធស្នាល ជាមួយបុរសវ័យក្មេង រូបសង្ហាម្នាក់ នៅលើបណ្តាសង្គម ទំនាក់ទំនង ហ្វេសប៊ុក របស់នាង ។
នៅលើបណ្តាញ ទំនាក់ទំនង Facebook របស់តារាសម្តែង គង់ វង្សយ៉ាងទី ថ្មីនេះគេបានប្រទះឃើញ នាង បង្ហោះ នូវរូបថត ចំនួន ២សន្លឹក ដែលថតជាមួយប្រុសវ័យក្មេងម្នាក់ ។ ការបង្ហាញរូបភាព មើលទៅហាក់មាន ភាពស្និទ្ធស្នាលប្លែក នេះបានធ្វើឲ្យ Friend នៅក្នុង facebook ក៏ដូចជាអ្នក ដែលបានឃើញរូបថតនេះ មានភាព ភ្ញាក់ផ្អើលគ្រប់គ្នា និងមានភាពងឿងឆ្ងល់គ្រប់គ្នាថា តើបុរសម្នាក់នោះ ត្រូវជាអ្វីជាមួយយ៉ាទី?ជុំវិញការ បញ្ចេញរូបថត នៅលើ Facebook របស់នាងពេលនេះ បានធ្វើឲ្យមានការលើកឡើងថា តារាសម្តែងវ័យក្មេងគង់ វង្សយ៉ាងទី និងបុរសវ័យក្មេងម្នាក់នេះ មើលទៅអ្នកទាំងពីរនេះ ពិតជាសមគ្នាណាស់។
ម្យ៉ាងទៀតភាពស្និទ្ធស្នាល រវាងអ្នកទាំងពីរនេះ អាចមានអ្វីខុសប្លែក ពីមិត្តភាពត្រឹមមិត្តភក្តិ រាប់អានគ្នាធម្មតា ក៏ថាបាន ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា អ្នកទាំងពីរមានទំនាក់ទំនង បែបណាជាមួយគ្នា នៅឡើយទេ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យ មានកាចាប់អារម្មណ៍នោះ គឺនៅត្រង់ថា រូបថត ដែលបានបង្ហោះនៅលើ ទំព័រហ្វេសប៊ុក របស់តារាស្រីនាង គង់ វង្សយ៉ាទី នោះ មើលទៅហាក់ដូចជា មានភាពស្និទ្ធស្នាល ខុសប្លែកជាង ធម្មតា ។
តារាសម្តែងវ័យក្មេងសាច់សខ្ចី កញ្ញា គង់ វង្សយ៉ាទី ក្រោយពេលបានឡើង គ្រងតំណែងជាពិធីការិនី ក្នុងកម្មវិធី "រាត្រី កម្សាន្ត" របស់បណ្ដាញទូរទស្សន៍ ស៊ីធីអិន អស់មួយស្ទុះធំមក ប្រជាប្រិយភាព និង កេរ្តិ៍ឈ្មោះមានភាព ហក់ឡើងជាលំដាប់ ខណៈតារាស្រ្តីមួយចំនួនទៀត នៅមិនទាន់រកទីផ្សារសម្តែង បានច្រើនដូចនាងនៅ ឡើយ ៕