កូរ៉េ៖ បច្ចុប្បន្ននេះតន្ត្រី Kpop របស់កូរ៉េខាងត្បូង មិនត្រឹមតែកំពុងទទួល បានការពេញនិយម នៅក្នុងប្រទេសនេះទេ ប៉ុន្តែសូម្បីតែនៅតាមបណ្ដាល ប្រទេសជាច្រើនជុំវិញពិភពលោក ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ ហេតុដូចនេះ អ្នកប្រាកដជាចង់ដឹងហើយថា តើតារាចម្រៀងស្រីមួយ ណាខ្លះ ដែលមានភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញជាងគេនោះ? ខាងក្រោមនេះ ជាតារាចម្រៀងស្រី ដ៏ស្រស់ស្អាតទាំង១០ របស់ប្រទេស កូរ៉េខាងត្បូង ប្រចាំឆ្នាំ២០១៤៖
១. នាង Park Ji-Yeon
ជាមាជិកដ៏សំខាន់មួយរូប នៅក្នុងក្រុម T-ara មានអាយុ ២១ ឆ្នាំ ហើយនាងមិនត្រឹមតែ ត្រូវបានគេទទួលស្គាល់ថា ជាតារាចម្រៀងស្រីដ៏ស្រស់ស្អាត មួយរូបនោះទេ ប៉ុន្តែក៏ជាតារាចម្រៀងស្រី ដ៏រួសរាយ និងគួរឲ្យទាក់ទងបំផុត នៅក្នុងប្រទេស កូរ៉េខាងត្បូងផងដែរ។
២. នាង Park Bom
ជាតារាចម្រៀងស្រី Kpop ដ៏ល្បីល្បាញមួយរូប នៅក្នុងក្រុម 2NE1 របស់ផលិតកម្ម YG Entertainment ដែលត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងស្រី ដ៏ស្រស់ស្អាត ជាមួយនឹងរាងកាយ ដ៏សិចស៊ី ព្រមទាំងមានទឹកមុខដ៏ cute គួរឲ្យទាក់ទាញបំផុត។
៣. នាង Suzy
ជាតារាចម្រៀងស្រីដ៏ ស្រស់ស្អាតបំផុតលំដាប់ទី៣ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានគេស្គាល់ថា សមាជិកដ៏ល្បីល្បាញ មួយរូប នៅក្នុងក្រុម Miss A របស់ផលិតកម្ម J.Y.P Entertainment។ នាងកើតនៅក្នុងឆ្នាំ ១៩៩៤ ហើយឈ្មោះពិតរបស់នាង ត្រូវបានគេហៅថា Bae Suzy។
៤. នាង Nana
កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩១ ហើយឈ្មោះពិតរបស់នាងគឺ Im Jin-Ah។ នាងជាសមាជិកមួយរូប មកពីក្រុម After School ដែលត្រូវបានគេ ទទួលស្គាល់ថា ជាតារាចម្រៀងស្រី ដ៏ល្បីល្បាញ និងស្រស់ស្អាតបំផុត នៅក្នុងប្រទេស កូរ៉េខាងត្បូង។
៥. នាង Hyoseong
មិនត្រឹមតែជាអ្នកដឹកនាំ នៅក្នុងក្រុមចម្រៀង Secret ដ៏ស្រស់ស្អាតមួយរូបនោះទេ ប៉ុន្តែនាងក៏ជាតារាចម្រៀងស្រី ដ៏សិចស៊ីបំផុតរបស់ Kpop ផងដែរ ។
៦. នាង Tiffany
នាងមិនតែជាតារាចម្រៀងស្រីរបស់ ប្រទេសកូរ៉េខាងត្បូងនោះទេ ប៉ុន្តែក៏ជាតារាចម្រៀងមួយរូប នៅសហរដ្ឋអាម៉េរិក ស្ថិតនៅក្នុងក្រុម Girls’ Generation របស់ផលិតកម្ម S.M. Entertainment ហើយត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងស្រី ដ៏ស្រស់ស្អាត បំផុតលំដាប់ទី៦ របស់ Kpop ។
៧. នាង Yuri
ជាសមាជិកទី៩នៅក្នុងក្រុម Girls’ Generation ដែលរូបនាង ក៏ត្រូវបានគេទទួលស្គាល់ថា ជាតារាចម្រៀងស្រី ដ៏ស្រស់ស្អាតផងដែរ របស់ Kpop ។
៨. នាង Uee
កើតនៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៨៨ ហើយឈ្មោះពិត របស់នាងគឺ Kim Yu-Jin ។ នាងជាសមាជិកមួយរូប នៅក្នុងក្រុម After School របស់ផលិតកម្ម Pledis Entertainment ដែលត្រូវបានគេចាត់ទុកថា ស្ថិតនៅលេខរៀងទី៨ ក្នុងចំណោម តារាចម្រៀងស្រី ដ៏ស្រស់ស្អាត និងល្បីល្បាញបំផុតរបស់ Kpop។
៩. នាង Han Sunhwa
សម្រាប់អាជីបលើកដំបូងគេ របស់នាង គឺជាតារាសម្ដែងស្រី ប៉ុន្តែបន្ទាប់ពីនាង ទទួលបានប្រជាប្រិយភាពខ្លាំង នៅអំទ្បុងឆ្នាំ ២០០៩ នាងក៏បានចូលច្រៀង ជាមួយក្រុមចម្រៀង Secret ហើយបច្ចុប្បន្ននេះ នាងត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងស្រី ដ៏ស្រស់ស្អាតផងដែរ របស់ប្រទេស កូរ៉េខាងត្បូង ។
១០. នាង Kim Dasom
ស្ថិតនៅលេខរៀងទី១០ ក្នុងចំណោមតារាចម្រៀងស្រី ដ៏ស្រស់ស្អាតបំផុត របស់ប្រទេសកូរ៉េខាងត្បូង គឺនាង Kim Dasom ដែលរូបនាងជាសមាជិក នៅក្នុងក្រុម Sistar របស់ផលិតកម្ម Starship Entertainment ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល