CamNews

ភាពយន្ត 

Sex Tape ឬ "វីដេអូ បែកធ្លាយ" ភាពយន្ត បែបកំប្លែង នឹងមកដល់ ក្នុងពេលឆាប់ៗនេះ

ភាពយន្តថ្មីបែបកំប្លែងនិងមកបំរើអារម្មណ៏ទូរទស្សនិកជនក្នុងពេលឆាប់ៗនេះ ដែលមានចំណងជើង ថា វីដេអូបែកធ្លាយ។ ភាពយន្តថ្មីនេះចូលរួមសំដែងដោយតារាហូលីវូដជើងចាស់ដ៏ល្បី ដូចជា Cam - eron Diaz ដែលដើរតួជាភរិយាដ៏ស្រស់ស្អាតឈ្មោះ Annie     និង  Jason Segel ដែលលោកអ្នកធ្លាប់ ស្គាល់មកហើយ ដែលគាត់ជាតួសំដែងក្នុងរឿងភាពដ៏ល្បីល្បាញ How I Met Your Mother ដែលនៅ ពេល នេះគាត់បានដើរតួជាស្វាមីរបស់ Annie ឈ្មោះ Jay

ភាពយន្តថ្មីនេះជាប្រភេទបែបកំប្លែង  ដែលនិយាយអំពីជីវិត   រស់នៅរបស់គូស្នេហ៏មួយគូ ដែល ភ្លើង ស្នេហា របស់ពួកគេ   មិនសូវរោលរាលបន្ទាប់ពីបានរៀបការជាមួយគ្នាដោយមានកូនដល់ទៅពីរ មិន ដូច កាលពី  ពួកគេនៅក្មេងៗ ។ដូចនេះ ដើម្បីបង្កើត បរិយាកាសសប្បាយៗ ត្រលប់មកវិញ បន្ទាប់ពី ក្លាយ ទៅជាឪពុកម្តាយគេមក Annie  ដែលជាភរិយា មានគំនិតដ៏ល្អមួយ គឺថតវីដេអូ ពេលដែល ពួក គេ នៅលើគ្រែជាមួយគ្នា។ អ្វីៗដំណើរការយ៉ាងរលូតរហូតដល់ថ្ងៃមួយដែល Jay ជាស្វាមី បានដឹងថា វីដេអូដែលខ្លួនបានថតកាលពីយប់នោះ ត្រូវបានចែករំលែកទៅដល់មនុស្សគ្រប់គ្នាដូចជាមិត្ត គ្រួសារ និងជាពិសេស គឺ ចាហ្វាយរបស់ខ្លួនតែម្តង    ។ ភាពយន្តនេះបង្កើតឡើងដោយអ្នកផលិតរឿងដូចជា Bad Teacher ដែលសំដែងដោយ Cameron Diaz ដូចគ្នា ។  មើលតាម poster រឿងក៏អាចប្រាប់បាន ដែរថា វីដេអូបែក  ធ្លាយ និងក្លាយជារឿងកំប្លែងដែលលោកអ្នកចូលចិត្តជាងរឿងណាទាំងអស់ ដែល បង្កប់ទាំងកំប្លែង និងការអប់រំលក្ខណះភរិយាស្វាមី និងគ្រួសារផងដែរ។


ចង់ដឹងទេថាតើ ពួកគេមានប្រតិកម្មយ៉ាងណា  ពេលដែលដឹងថាវីដេអូរបស់ខ្លួន    ត្រូវបានបែកធ្លាយ ហើយ តើពួកគេមានគំរោងការណ៏យ៉ាងណាទើបអាច លុបវិដេអូនោះចោលបាន សូមកុំភ្លេច ចូលរួម ទស្សនា ទាំងអស់គ្នាដែលនិងចាប់ចាក់បញ្ចាំងនៅថ្ងៃទី ២១ ខែ សីហា តាមរោងភាពយន្តលំដាប់អន្តរ ជាតិទាំងអស់។ ដើម្បីទទួលបានពត៌មានថ្មីទាក់ទងនិងភាពយន្ត និង ចូលរួមលេងល្បែង ដើម្បីឈ្នះ រង្វាន់ផ្សេងសូមចូលទៅកាន់ official page របស់ Sony Pictures Cambodia តាមអាស័យដ្ឋាន www.facebook.com/SonyPicturesKH និងទស្សនាវីដេអូឃ្លីបខ្លីៗរបស់ភាពយន្តថ្មីតាម www.youtube.com/SonyPicturesCambodia ទស្សនាវីដេអូខ្លីរបស់ភាពយន្តដែលមាននៅខាង ក្រោមទាំងអស់គ្នាណា៎ ៖

ដោយ ៖ កុសល


Tags: National news Khmer stars Cambodia Ent news Sex Tape Hollywood movie